adverise with khmeread Untitled 1

គួរឱ្យ​ព្រឺ​! ច្របាច់​ដុំ​ពក​ចេញពី​ជើង​កូនប្រុស ស្រាប់តែ​ឃើញ​ខ្យង​សម្ងំ​ក្នុង​សាច់​ទៅវិញ​

    ​លោកស្រី Rachel Franklin បាន​នាំ​កូន​របស់គាត់​ឈ្មោះ Paul ដែល​ឆ្លង​មេរោគ​នៅ​ជង្គង់​ទៅ​ជួប​វេជ្ជបណ្ឌិត​។ វេជ្ជបណ្ឌិត​ឱ្យ​គាត់​ប្រើ​ថ្នាំ​ផ្សះ​និង​ប្រាប់ Rachel មិនឱ្យ​ច្របាច់​បំផ្ទុះ​វា​ទេ ដោយ​ឱ្យ​រង់ចាំ​វា​ហើម​សឹម​ទម្លាយ​វា​តែម្ដង​។​

​    ​ប៉ុន្ដែ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ​។ ជង្គង់​របស់ Paul បាន​ប្រែ​ទៅជា​ពណ៌​ខ្មៅ និង​ចេញ​ទឹកថ្លាៗ បណ្ដាលឱ្យមាន​ការព្រួយបារម្ភ​ដល់​លោកស្រី Rachel ជាខ្លាំង​។​

​    ​លោកស្រី​បាន​ប្រឆាំង​យោបល់​វេជ្ជបណ្ឌិត ដោយ​ច្របាច់​វា​ចេញ ហើយ​ជា​លទ្ធផល​កូន​របស់គាត់​បាន​កាត់​បន្ថយ​ការឈឺចាប់​យ៉ាងច្រើន​។ ប៉ុន្តែ​ពេល​ច្របាច់ លោកស្រី​មានការ​ភ្ញាក់ផ្អើល​ពេល​ឃើញ​របស់​ដ៏​គួរឱ្យ​ខ្ពើម​ចេញពី​ជើង​កូន​របស់គាត់​។​

​    ​ពេល​ច្របាច់​វា​ចេញមក​មាន​វត្ថុ​មួយ​ពណ៌​ប្រផេះ ទំហំ​តូច​មួយ និង​មើលទៅ​ស្រដៀង​ដុំថ្ម​។ ប៉ុន្ដែ​វា​មិនមែន​ដុំថ្ម​ទេ​។ កូនលោក​ស្រី​បាន​ឆ្លង​មេរោគ ដោយសារ​មានកូន​ខ្យង​ខ្មៅ​រស់នៅក្នុង​ជង្គង់​កូន​របស់គាត់​។​

​    ​លោកស្រី​បាន​ប្រាប់​ទូរទស្សន៍ Animal Planet ថា "​ខ្ញុំ​គិតថា ខ្ញុំ​គ្រាន់តែ​ចង់​សើច​ឱ្យឮៗ បន្ទាប់មក​ខ្ញុំ​និយាយថា នេះ​ជា​ខ្យង​មួយ​។ វា​គឺជា​ខ្យង​ដ៏​ចម្លែក​"​។​

​    ​រឿង​ដែល​ធ្វើឱ្យមាន​ការងឿងឆ្ងល់​ខ្លាំង​គឺ តើ​ខ្យង​នោះ​ទៅក្នុង​ជង្គង់​របស់ Paul ដោយ​របៀប​ណា​។ ឪពុក​របស់ Paul ឈ្មោះ Ken ជឿថា​កូន​របស់គាត់​បាន​ដួល​ទៅនឹង​សំបុក​ខ្យង​នៅលើ​ថ្ម បណ្ដាលឱ្យ​ពង​របស់​ខ្យង​ជាប់​ក្នុង​ជង្គង់​របស់គាត់ ទើប​វា​រីក​ធំធាត់​ក្នុង​ជើង​បែបនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់