adverise with khmeread H4hotobk

ភូមិ​ខ្មោច Tyneham! ពេលវេលា​ឈប់​ដើរ​ក្នុងភូមិ​នេះ​តាំងពី​ឆ្នាំ ១៩៤៣

    ​ភូមិ​នេះ​តែងតែ​ត្រូវគេ​យកមក​និយាយ​ក្នុង​សៀវភៅ​អវសាន​ពិភពលោក ដូចជា​សៀវភៅ Tigeham ជាដើម​។ Tigeham មានន័យថា "​ជំរំ​សត្វ​ពពែ​"​។ មួយ​សតវត្សរ៍​ក្រោយមក​ភូមិ​នេះ​ត្រូវគេ​ស្គាល់​ថា Tiham ប៉ុន្តែ​ចុងក្រោយបង្អស់ ភូមិ​នេះ​បាន​ប្តូរ​មក​ឈ្មោះ Tyneham​។​

​    ​អ្នកស្រុក​បាន​បោះបង់ចោល​ភូមិ Tyneham ក្នុង​តំបន់ Dorset ប្រទេស​អង់គ្លេស តាំងពី ៧៣ ឆ្នាំមុន អំឡុង​សង្គ្រាមលោកលើកទី ២​។ 

​    ​ប្រជាជន​ក្នុងភូមិ Tyneham និង​ភូមិ​ក្បែរៗ​នេះ​ត្រូវបាន​ជម្លៀសចេញ​អស់​ក្នុង​ឆ្នាំ ១៩៤៣ ដើម្បីឱ្យ​កងកម្លាំង​សម្ព័ន្ធមិត្ត​ធ្វើ​យុទ្ធនាការ​រំដោះប្រទេស​បារាំង​ចេញពី​ការគ្រប់គ្រង​របស់​អាល្លឺម៉ង់ ហៅថា​ថ្ងៃ​រំដោះ D-Day​។ 

​    ​ប្រជាជន​ដែល​ចាកចេញ​ចុងក្រោយ​គេ​បង្អស់​មាន​ឈ្មោះថា Helen Taylor​។ លោកស្រី Helen Taylor បាន​ចាកចេញ​ទាំង​ក្រៀមក្រំ និង​បាន​បន្សល់​កំណត់ហេតុ​មួយ​បិត​លើ​ទ្វារ​ព្រះវិហារ​គ្រឹ​ស្ត​មួយ​នៅ​ទីនោះ​។ កំណត់ហេតុ​របស់គាត់​សរសេរថា "​សូមជួយ​ថែរក្សា​ព្រះវិហារ និង​ផ្ទះសម្បែង​ក្នុងភូមិ​ឱ្យបាន​ល្អ​ផង​។ យើង​ត្រូវ​បោះបង់ចោល​ផ្ទះសម្បែង​រប​ស់​យើង ដែលជា​កន្លែង​ពួកយើង​រស់នៅ​រាប់​ជំនាន់ ដើម្បី​ជួយ​យកឈ្នះ​ក្នុង​សឹកសង្គ្រាម និង ដើម្បី​រំដោះប្រជាជន​។ យើង​នឹង​ត្រឡប់មកវិញ​ថ្ងៃ​ណាមួយ និង​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​ជួយ​ថែរក្សា​ភូមិ​នេះ​"​។ 

​    ​ប្រតិបត្តិការ D-Day ដំបូង​ឡើយ​រំពឹង​ប្រើពេល ២៨ ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនបាន​ដូច​អ្វីដែល​រំពឹង​ទេ ហើយ​ផ្ទះសម្បែង​ក្នុងភូមិ​នេះ​ត្រូវ​ខ្ទេច​អស់​ដោយសារ​សង្គ្រាម ដោយ​សល់​តែ​ព្រះវិហារ និង​សាលារៀន​មួយ​ខ្នង​ប៉ុណ្ណោះ​ដែល​នៅសល់​។ 

​    ​ក្រោយ​ចប់​សង្គ្រាម ប្រជាជន​ក្នុងភូមិ​នេះ​មិនបាន​វិលត្រឡប់​មកវិញ​ទេ​។ 

​    ​ហើយ ៥៥ ឆ្នាំ​ក្រោយមក លោកស្រី Helen Taylor អាយុ ៩២ ឆ្នាំ និយាយថា លោកស្រី​មិន​ចងគំនុំ​នឹង​កងទ័ព​សម្ព័ន្ធមិត្ត​ទេ​។ លោកស្រី​បន្តថា "​យើង​បាន​ចាកចេញ​ដោយ​ឆន្ទៈ ព្រោះ​យើង​គិតថា​យើង​ជួយ​រួមចំណែក​ដើម្បី​យកឈ្នះ​សឹកសង្គ្រាម​"​។ 

​    ​សព្វថ្ងៃ​ភូមិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​បន្ទាយ​ទាហាន​របស់​អង់គ្លេស ប៉ុន្តែ​សាធារណជន​ក៏​នៅតែ​អាច​ចូល​ទស្សនា​ភូមិ​នេះ​បាន​រាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យជាតិ​ធំៗ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់