adverise with khmeread Untitled 1

លោក Einstein និង​អ្នកបើក​បរមុខ​ស្រដៀង​គ្នា​សឹងតែ​មើល​ច្រឡំ​! ថ្ងៃមួយ​ពីរ​នាក់​នេះ​ដូរ​អាវ​គ្នា​ឡើង​ថ្លែង​នៅ​សន្និសីទកាសែត ស្រាប់​តែមាន​អ្នក​សួរ​សំណួរ​ដ៏​លំបាក​មួយ ដឹងថា Einstein ក្លែងក្លាយ​ឆ្លើយ​យ៉ាងម៉េច​ទេ​?

    ​នៅ​ថ្ងៃមួយ អ្នកប្រាជ្ញ​រូបវិទ្យា Einstein ត្រូវធ្វើ​សន្និសីទ​ទៅកាន់​អ្នកវិទ្យាសាស្ត្រ​កំពូលៗ​នៅលើ​ពិភពលោក​។​

​    ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ Einstein បាន​ប្រាប់​អ្នកបើក​បរលោក​ដែលមាន​មុខមាត់​ស្រដៀង​គាត់​ថា "​ខ្ញុំ​ពិតជា​ធុញទ្រាន់​នឹង​សន្និសីទ​ទាំងនេះ​ណាស់​។ ខ្ញុំ​តែង​និយាយ​រឿង​ដដែលៗ​"​។​

​    ​នៅពេលនោះ អ្នកបើក​បរបាន​យល់ស្រប​ថា "​លោក​ពិតជា​និយាយ​ត្រូវ​ណាស់​! ក្នុងនាម​ជា​អ្នកបើកបរ​ឱ្យ​លោក​ម្នាក់ ខ្ញុំ​បាន​ចូលរួម​សន្និសីទកាសែត​ទាំងអស់នោះ បើទោះជា​ខ្ញុំ​មិនដឹង​អ្វី​ទាំង​អស់ពី​វិទ្យាសាស្ត្រ​។ អ៊ីចឹង​បើ​លោក​ធុញទ្រាន់ ខ្ញុំ​អាច​ជំនួស​សន្និសីទ​មួយ​នេះ​បាន​"​។ ដោយ​ឮដូច្នេះ Einstein បាន​ឆ្លើយតប​យ៉ាង​លឿន​ថា "​នេះ​ជា​គំនិតល្អ​ណាស់​! អ៊ីចឹង​លោក​អាច​ជំនួស​ខ្ញុំ​បាន​"​។​

​    ​ក្រោយ​ជជែក​គ្នា​រួច អ្នក​ទាំងពីរ​បាន​ដូរ​ខោអាវ​គ្នា ហើយ​នៅពេល​ទៅដល់​កន្លែង​ធ្វើ​សន្និសីទ អ្នកបើក​បរបាន​ពាក់អាវ​របស់លោក Einstein ហើយ​ឡើងលើ​វេទិកា​ដើម្បី​ថ្លែង​សុន្ទរកថា​ដូច​សព្វដង ខណៈ Einstein ពិតប្រាកដ​បាន​ពាក់អាវ​ជា​អ្នកបើកបរ ហើយ​បាន​ចូលរួម​ក្នុងការ​ថ្លែង​នោះដែរ​។​

​    ​ប៉ុន្តែ​ក្នុងចំណោម​ហ្វូងមនុស្ស​ជាច្រើន មាន​អ្នកវិទ្យាសាស្ត្រ​ម្នាក់ ដែល​ចង់​ធ្វើឱ្យ​អ្នកខ្លាំងៗ​ដទៃទៀត​ភ្ញាក់ផ្អើល បាន​គិតពី​សំណួរ​ដ៏​លំបាក​បំផុត​ដើម្បី​សួរ Einstein ក្លែងក្លាយ ដោយ​សង្ឃឹមថា គាត់​នឹង​មិនអាច​ឆ្លើយ​សំណួរ​មួយ​នេះ​បានទេ​។​

​    ​ដូច្នេះ​អ្នកវិទ្យាសាស្ត្រ​រូបនេះ​បាន​ងើបឈរ​ឡើង ហើយ​រំខាន​សន្និសីទ​ដោយ​សួរ​នូវ​សំណួរ​ដ៏​លំបាក​បំផុត​របស់ខ្លួន​ដែល​បានគិត​ទុកជាមុន​។ បន្ទប់​ទាំងមូល​ស្ងាត់​ដូច​ចោរលួច​សេះ ហើយ​នាំគ្នា​ដកដង្ហើម​ធំ​ខណៈ​រង់ចាំ​លោក Einstein ក្លែងក្លាយ​ឆ្លើយតប​។​

​    ​អ្នកបើកបរ​បន្លំ​ខ្លួន​រូប​នោះបាន​សម្លឹងមើល​អ្នក​សួរ​ជាមួយ​កែវភ្នែក​ដ៏​មុត​ស្រួច ហើយ​និយាយថា "​នែ៎​លោក សំណួរ​លោក​ឯង​ស្រួល​ពេក​ហើយ ចាំ​ខ្ញុំ​ឱ្យ​អ្នកបើកបរ​របស់ខ្ញុំ​ឆ្លើយ​ជំនួស​ក៏​ចេញ​ដែរ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់