adverise with khmeread 1

ស្ត្រី​ម្នាក់​អផ្សុក​ពេក​ទិញ​សេក​មក​ចិញ្ចឹម​! សេក​នេះ​មិនធម្មតា​ទេ ពូកែសំដី​ណាស់ ព្រោះ​ធ្លាប់​នៅផ្ទះ​បន​! អ្វីដែល​កើតឡើង​បន្ទាប់​ពិតជា​ញាក់សាច់​

    ​នៅ​ថ្ងៃមួយ មាន​ស្ត្រី​ម្នាក់​បាន​ចូលទៅក្នុង​ហាង​លក់​សត្វ​ចិញ្ចឹម ហើយ​នាង​ក៏បាន​ឃើញ​សេក​មួយ​ក្បាល​ដ៏​ស្រស់ស្អាត​ជាមួយ​តម្លៃបិទ​ជាប់ទ្រុង​ត្រឹមតែ ១០ ដុល្លារ​ប៉ុណ្ណោះ​។​

​    ​ស្ត្រី​នោះ​ភ្ញាក់ផ្អើល​ជាខ្លាំង​ហើយ​បាន​សួរ​ម្ចាស់​ហាង​ថា "​ហេតុ​អី​សេក​មួយ​ក្បាល​នេះ​មាន​តម្លៃថោក​ម្ល៉េះ​?" ម្ចាស់​ហាង​បាន​តប​វិញ​ថា "​នេះ​គឺ​ព្រោះតែ​សេក​នេះ​ធ្លាប់​រស់នៅក្នុង​ផ្ទះបន ដូច្នេះ​វា​អាច​និយាយ​រឿង​មិនល្អ​ច្រើន​"​។ ដោយ​ឮ​បែបនេះ ស្ត្រី​រូបនេះ​ក៏​ពេញចិត្ត​ហើយ​សម្រេចចិត្ត​ទិញ​សេក​នេះ​តែម្តង​។​

​    ​នៅពេល​ទៅដល់​ផ្ទះ​ភ្លាម សេក​នេះ​បាន​និយាយថា "​ទីបំផុត​បាន​ចាក​ចេញពី​កន្លែង​ថាំ​ចិត្ត​ហើយ​។ ម្ចាស់​ថ្មី​មើលទៅ​ស្អាត​មិន​ណ​យ​ប៉ុន្មាន​ទេ​"​។ ស្ត្រី​ជា​ម្ចាស់​ពេញចិត្ត​ជាខ្លាំង​ពេលឮ​បែបនេះ​។ បន្ទាប់មក​នៅពេល​កូនស្រី​ពីរ​នាក់​របស់គាត់​បាន​មកដល់​ផ្ទះ សេក​នេះ​ក៏បាន​និយាយថា "​ស្រីបន​ថ្មី​ចូលក្នុង​ផ្ទះ​ហើយ ការរកស៊ី​នឹង​កាក់កប​ខ្លាំង​ជាមិនខាន​យប់​នេះ​"​។ ក្មេងស្រី​ទាំងពីរ​ស្រឡាំងកាំង​នឹង​សម្តី​នេះ ប៉ុន្តែ​អស់សំណើច​នឹង​សម្តី​នេះ​ជាខ្លាំង​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក ប្តី​របស់​ស្ត្រី​ខាងលើ​បានមក​ដល់ផ្ទះ ហើយ​សេក​មួយ​ក្បាល​នេះ​បាន​និយាយថា "​អ៊ី​យ៉ា Jim ទេតើ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់