adverise with khmeread 1

និស្សិត ៤ នាក់​ជប់លៀង​ដាច់​យប់​ខាន​ប្រឡង តែ​ឆ្លាត​ចេះ​រក​ល្បិច​សុំ​ប្រធាន​ដេ​ប៉ា​តេ​ម៉​ង់​ប្រឡង​បាន​ម្តងទៀត​! ប៉ុន្តែ​ប្រធាន​ដេ​ប៉ា​តេ​ម៉​ង់​ឆ្លាត​លើស​និស្សិត​ទាំង​បួន​ទៀត

    ​នៅ​យប់​មួយ មាន​និស្សិត​បួន​នាក់​បាន​ជប់លៀង​រហូតដល់​ទៀបភ្លឺ ហើយ​ពួកគេ​មិនបាន​រៀន​សម្រាប់​ការធ្វើ​តេស្ត​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។ លុះដល់​ពេលព្រឹក ពួកគេ​បានរៀបចំ​គម្រោងការ​មួយ​។ ពួកគេ​បានធ្វើឱ្យ​ខ្លួនឯង​កខ្វក់​ជាមួយ​ប្រេងម៉ាស៊ីន និង​ដី​។ បន្ទាប់មក ពួកគេ​បាន​ទៅ​ជួប​ប្រធាន​ដេ​ប៉ា​តេ​ម៉​ង់ ហើយ​បាន​និយាយថា ពួកគេ​បាន​ចូលរួម​ពិធីមង្គលការ​កាល​ពីយ​ប់​មិញ ហើយ​ពេល​ត្រឡប់មកផ្ទះ​វិញ ឡាន​របស់​ពួកគេ​ក៏​បែក​កង់ ហើយ​ត្រូវ​បង្ខំចិត្ត​រុញ​ឡាន​តាមផ្លូវ​រហូត​។ ដូច្នេះ ពួកគេ​មិនអាច​ធ្វើតេស្ត​ទាំង​សភាព​បែបនេះ​ទេ​។​

​    ​ប្រធាន​ដេ​ប៉ា​តេ​ម៉​ង់​គិត​មួយសន្ទុះ ហើយ​និយាយថា ពួកគេ​អាចធ្វើ​តេស្ត​ម្តងទៀត​នៅ​បី​ថ្ងៃ​ខាងមុខ​។ និស្សិត​ទាំង​បួន​អរគុណ​គាត់ ហើយ​និយាយថា ពួកគេ​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការធ្វើ​តេស្ត​។​

​    ​លុះដល់​ថ្ងៃ​កំណត់ អ្នក​ទាំង​បួន​បានបង្ហាញ​ខ្លួន​នៅ​សាកលវិទ្យាល័យ​នៅ​ចំពោះមុខ​ប្រធាន​ដេ​ប៉ា​តេ​ម៉​ង់​។ ព្រឹទ្ធបុរស​រូបនោះ​បាន​និយាយថា ខណៈ​នេះ​ជាការ​ធ្វើតេស្ត​ក្នុង​លក្ខខណ្ឌ​ពិសេស និស្សិត​ទាំង​បួន​នាក់​ត្រូវតែ​ប្រឡង​នៅ​បន្ទប់​ខុសគ្នា​។ អ្នក​ទាំង​បួន​ក៏បាន​យល់ព្រម​លើ​លក្ខខណ្ឌ​នេះ ខណៈ​ពួកគេ​បាន​ត្រៀមខ្លួន​សម្រាប់​ការប្រឡង​បាន​យ៉ាង​ល្អ​រួចហើយនោះ​។​

​    ​នៅក្នុង​ក្រដាស​តេស្ត មាន​សំណួរ​តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​ចោទសួរ ជាមួយ​ពិន្ទុ​ពេញ ១០០ ពិន្ទុ​។​

​    ​សំណួរ​ទីមួយ​៖ ឈ្មោះ​របស់​អ្នក __________ (១ ពិន្ទុ​)
​    ​សំណួរ​ទី​ពីរ​៖ តើ​កង់ឡាន​មួយណា​ដែល​បាន​បែក​?  __________ (៩៩ ពិន្ទុ​)
​    ​ជម្រើស​៖ (១) កង់​មុខ​ខាងស្តាំ (២) កង់​មុខ​ខាងឆ្វេង (៣) កង់​ក្រោយ​ខាងស្តាំ (៤) កង់​ក្រោយ​ខាងឆ្វេង​

​    ​*** ធ្វើជា​មនុស្ស​ត្រូវ​ចេះ​មាន​ទំនួល​ខុសត្រូវ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ជួប​មេរៀន​ពី​កំហុស​របស់​អ្នក​ជាមិនខាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់