ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ចំណែកមនុស្ស២នាក់ទៀត មានស្រីម្នាក់រងរបួសស្រាល បន្ទាប់ពីជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលផ្តើមបង្កឡើង ដោយម៉ូតូចំនួន២គ្រឿងបុកគ្នាកណ្តាលផ្លូវជាតិលេខ៣ ត្រង់ចំណុច មុខបុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។
ជនរងគ្រោះរបួសធ្ងន់ម្នាក់ជាបុរសជនជាតិចិន ក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ប៉ូលិសនៅពុំទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ៕
