adverise with khmeread 555

ទីតាំងហ្គេមបាញ់ត្រីក្នុងផ្សារស៊ីធីមលត្រូវអាជ្ញាធរខណ្ឌ៧មករាចុះផ្អាក

      ភ្នំពេញ ៖ ទីតាំង​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​២​កន្លែង​នៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​មល​ដែល​ប្រជាពលរដ្ឋ​អះអាងថា​មាន​លេង​ទាំងថ្ងៃទាំងយប់​មិន​ញញើត​នឹង​សមត្ថកិច្ច​នោះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​៧​មករា​ចុះមក​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ជា​បន្តទៀត​កាលពី​ព្រឹក ថ្ងៃទី​១១​ខែ មករា​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​។​
    ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ហ្គេម​បាញ់​ត្រី​នៅលើ​ផ្សារ​ទំនើប​ស៊ី​ធី​មល​នេះ​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៨២​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ដែល​ខាង​ផ្សា​របើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ទាំងថ្ងៃទាំងយប់ មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ  ។​
    ចំណែក​មន្ត្រី​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា ហ្គេម​បាញ់​ត្រី​នៅលើ​ផ្សារ​ទំនើប​ស៊ី​ធី​មល​នេះ​គេ​បើក​ដំណើរការបាន​ទាំងថ្ងៃទាំងយប់ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​សូម្បី​បន្តិច​ឡើយ​ព្រោះ​មាន​អ្នកធំ​កាង ។​
    កន្លងមក​គេ​សង្កេតឃើញ សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នេះ​ម្តង​រួចមកហើយ ម្យ៉​៉ា​ង​វិញទៀត​ការបង្កើត​ឲ្យ​មាន​ហ្គេម និង​ល្បែងស៊ីសង នេះ ជាហេតុ​បង្ក​កើតមាន​អំពើ​អសន្តិសុខ លួច ឆក់ ប្លន់ និង​ចែកចាយ​គ្រឿងញៀន​ដូច​ទិញ​ស្ករ​គ្រាប់​បៀម​លេង ដោយសារតែ​ចាញ់ល្បែង​ស៊ីសង​ខាងលើ ។​
    ពាក់ព័ន្ធ​ល្បែង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​៧​មករា​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ផ្សារ​ក៏ដូចជា​ម្ចាស់​ទីតាំង​ហ្គេម​ឲ្យ​ផ្អាក​ដំណើរការ​ជាបន្ទាន់ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​ខាងលើ​ធ្វើការ​រើ​យក​ទូ​ហ្គេម​ខុសច្បាប់​ទាំងនេះ​ចេញពី​ទីតាំង​ខាងលើ​ទៅលេង​កន្លែង​ផ្សេង​ខុសពី​ទឹកដី​ខណ្ឌ​៧​មករា ។​
    ប៉ុន្តែ​ក្នុងពេល​ចុះ​ត្រួតពិនិត្យ គេ​មិន​បានឃើញ​វត្តមាន​ម្ចាស់​ហ្គេម​បាញ់​ត្រី​នោះឡើយ ហើយ​បើ​ប្រសិនជា​នៅតែ​បន្ត​លេង​ទៀត  កម្លាំង​សមត្ថកិច្ច នឹង​ចុះ​ធ្វើការ​បង្ក្រាប​ឲ្យ​ទាល់តែ​បាន ។​
    ជុំវិញ​ករណីនេះ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ហេតុ​អី​មិន​ចាប់​មក​វាយកម្ទេច​ដូច​ខណ្ឌទួលគោក​?  ទូ​ហ្គេម​នៅ​ល្អ​ទាក់ទង​ដាក់​ត្រង់ណា​ក៏បាន​ដែរ សម្រាប់​មន្ត្រី​ពុករលួយ​? ។ ពួកគាត់​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​មើល​មន្ត្រី​ថ្នាក់ក្រោម​ផង ៕​

adverise with khmeread

មតិយោបល់