adverise with khmeread Image3

គួរឱ្យ​សោកស្តាយណាស់​!!! ​កុមារា​អាយុ​២​ឆ្នាំ​លង់ទឹក​ដក់​ក្រោយ​ផ្ទះ​ស្លាប់​

    កណ្តាល ៖ កុមា​រា​អាយុ​២​ឆ្នាំ​បាន​រងគ្រោះ​លង់ទឹក​ស្លាប់​នា​ថ្ងៃទី​០៧​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​០៥​នាទី ចំណុច​ដី​ទំនាប​ដក់​ទឹកភ្លៀង ក្នុងភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សិលា វិ​ឆ្ឆ័​យ ភេទ​ប្រុស អាយុ​០២​ឆ្នាំ មាន​លំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ  ខេត្តកណ្តាល។​

    ប៉ូ​លិ​ស​បន្តថា នៅ​ថ្ងៃទី​០៧ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៨​ និង​៤០​នាទី​ឈ្មោះ ​ពៅ​ ឈុន​ណា​ ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជា​ម្តាយ​កុមារ​រងគ្រោះ​ត្រឡប់​មកពីផ្សារ​វិញ​បាន​ទុក​កូន​ឱ្យ​លេង​ជាមួយ​ក្មេងៗ​ជិតខាង​ផ្ទះ​រួចមក​ធ្វើ​ម្ហូប​។​

    លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ក្មេងៗ​ជិត​ផ្ទះ​បាន​រត់​មក​ប្រាប់​ឈ្មោះ​ ពៅ ឈុន​ណា ថា៖ មីងៗ​កូន​មីង​ឯង​លង់ទឹក​ឮដូច្នេះ​ម្តាយ​បានរ​ត់ទៅ​មើល​ក៏​ឃើញ​កូន​លង់ទឹក​មែន ហើយ​បាន​ចុះ​ស្រង់​កូន​យកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​។​

    ពេលទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ប្រាប់ថា​កូន ​និង​ស្លាប់បាត់​ហើយ បន្ទាប់មក​ឈ្មោះ ​ពៅ ឈុន​ណា បាន​យក​កូន​របស់ខ្លួន​មក​ផ្ទះ​វិញ​រួច​បាន​រាយការណ៍​ប្រាប់​មក​កម្លាំង​​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គគីរ ពី​រឿងហេតុ​ខាងលើ​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ មេភូមិ​កោះ​បៀ គ្រូពេទ្យ​ឃុំ​គគីរ និង​ក្រុម​រឹ​ក្សា​ឃុំ​គគីរ បាន​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សព​និង​បាន​បញ្ជាក់ថា​៖ នៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ។​

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់