adverise with khmeread Image1

បុរស​ស្រវឹងស្រា​ម្នាក់​បើក​ម៉ូត​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី របួសធ្ងន់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ ​និង​១៥​នាទី ល្ងាច​ត្រង់ចំណុច​មុខ​សាលា​អនុវិទ្យាល័យ​ហ៊ុន សែន​ខ្ពប​វែង ផ្លូវ​១១៥ ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក ​Honda SL ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ (​គ្មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់មួក​សុវត្ថិភាព​) អ្នកបើកបរ​ឈ្មោះ ​សេង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ (​របួសធ្ងន់​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ ភាគី​ម៉ូតូ​បង្ក​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក NISSAN ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-1370 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ (​គេចខ្លួន​) បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​កើតមក​លិច​ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

    ចំណែក មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ សម្ភារៈ​ខូចខាត​ម៉ូតូ​០១​គ្រឿង ​(​ធ្ងន់​) រថយន្ត​១​គ្រឿង​ (​ស្រាល​)​។ ​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​និង​ចូល​ចំណែក​ផ្លូវ​ខាង​រថយន្ត៕​

adverise with khmeread

មតិយោបល់