adverise with khmeread Nicole scherzinger main

Simon Cowell និង Nicole Scherzinger ពង្រឹងសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពី Kim Kardashian ត្រូវចោរប្លន់

          លោក Simon Cowell វ័យ​៥៧​ឆ្នាំ​ដែល​ខ្លួន​លោកផ្ទាល់​ត្រូវ​គេលួចគាស់ផ្ទះ​កាល​ពីឆ្នាំមុន​និង​យក​គ្រឿងអលង្កា​រ​មាន​តម្លៃ​សរុប​១​លាន​ផោន​បាន​ប្តេជ្ញា​ការ​ពារ​បេក្ខភាពប្រកួត​ប្រជែង​​ក្នុងកម្មវិធី​នៅ Wembley ភាគខាងជើង​ទីក្រុងឡុងដ៍​។

          ការអះអាងបែបនេះធ្វើឡើង​​បន្ទាប់ពី​តារាស្រី Kim Kardashian ត្រូវ​បាន​គេ​ចង​ដៃ​និងបិទមាត់​ដាក់ក្នុងអាងងូតទឹកក្នុងបន្ទប់​សណ្ឋាគារ​មួយ​ក្នុងទីក្រុងប៉ារីស​នៅសប្តាហ៍​នេះ ខណៈ​ពេល​ខ្មាន់កាំភ្លើង​បាន​លួច​យក​គ្រឿងអលង្ការ​ដែ​ល​មាន​តម្លៃរាប់លាន​ដុល្លារ។

          នៅពេលសួរថា តើលោកនឹងបន្ថែម​សន្តិសុខ​ដើម្បីការ​ពារ​កម្មវិធី លោក Simon បាន​និយាយថា “​បាទ! យើង​នឹងពង្រឹងសន្តិសុខបន្ថែម”។

          លោក Simon ធ្លាប់ត្រូវចោរប្លន់​ ខណៈ​ពេល​លោក​និង​គូស្នេហ៍​ Lauren Silverman វ័យ​៣៩​ឆ្នាំ​និង​កូនប្រុស Eric អាយុ​១ឆ្នាំ​ដេកនៅ​វិមាន Holland Park កាលពី​ខែធ្នូឆ្នាំមុន។

          ចំណែក​តារាចម្រៀង Nicole Scherzinger វ័យ៣៨​ឆ្នាំ​ក៏សម្តែង​ការ​ព្រួយ​បារម្ភ​របស់នាងផងដែរបន្ទាប់ពី​ Kardashian ដែលជាមិត្តរបស់នាង​ត្រូវចោរប្លន់។

          នាងបាននិយាយថា “​វាគឺជា​ការ​ដាស់តឿនមួយ។ ខ្ញុំមិនសប្បាយចិត្ត​ទេ​នៅ​ពេល​ឮព័ត៌មាននេះ ពីព្រោះ​ Kim Kardashian គឺជា​មិត្ត​ភក្តិ​របស់ខ្ញុំ​”។

          Nicole បាននិយាយថា ចាប់តាំងពីពេលនោះមក នាងបាន​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​របស់នាង ហើយព្រមាន​ពួកគេឲ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើ​ប្រាស់​បណ្តាញសង្គម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់