adverise with khmeread Tree man

មនុស្សដើមឈើអាចទទួលទានអាហារដោយខ្លួនឯងបានជាលើកដំបូង

          បុរស​ជនជាតិបង់ក្លាដេសដែល​មាន​ឈ្មោះហៅក្រៅថា “មនុស្ស​ដើម​ឈើ​” ឥឡូវនេះអាចទទួល​ទាន​អាហារ​ដោយ​ខ្លួន​ឯងជាលើក​ដំបូង​​ក្នុងរយៈ​ពេល​ជិត​មួយទសវត្សរ៍។

          លោក Abul Bajandar អាយុ​២៥​ឆ្នាំ​​បាន​ប្រឈមនឹងបញ្ហា​ដុះឫសនៅលើ​អវយវៈ​ចាប់តាំងពី​គាត់មាន​អាយុ​១៥​ឆ្នាំ​ ដែលនៅពេល​នោះ លោកចាប់ផ្តើម​សង្កេត​ឃើញ​ថា លោកមាន​ជំងឺ​ដ៏កម្រ​ដែល​គេ​ឲ្យ​ឈ្មោះថា Epidermodysplasia Verruciformis ។

          Abul បាន​និយាយថា “​វាធ្វើ​ឲ្យ​ខ្ញុំ​មិនស្រណុកចិត្ត​ ដេកក៏មិនបាន។ ខ្ញុំមិន​អាចឈរឬអង្គុយ​នៅ​មួយកន្លែង​បាន​ទេ”។

          Abul ជាមួយម្តាយ​និងប្រពន្ធ​ហើយនិងកូន​ស្រីរបស់​លោកបាន​ធ្វើ​ដំណើរ​តាមរថយន្ត​ក្រុង​រយៈ​ពេល​៦​ម៉ោង​ពីភូមិជនបទ​មក​កាន់រាជធានី​ Dhaka ដើម្បី​ទទួល​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​។

          ម្តាយរបស់ Abul បាន​និយាយថា “​ខ្ញុំ​ធ្វើ​ដំណើរ​យ៉ាងយូរ​មក​ទីក្រុង Dhaka ដើម្បីទទួល​បា​នការ​ព្យាបាល​សម្រាប់កូនរបស់ខ្ញុំ។ ប្រសិនបើ​កូនប្រុស​ខ្ញុំ​បាន​ប្រសើរឡើង​វិញ គេនឹងអាចមើលថែ​យើងទាំងអស់គ្នា ចិញ្ចឹម​កូនស្រីរបស់គេ​ និង​រក​ប្រាក់ចិញ្ចឹមគ្រួសារ”។

          បើទោះបីវាជា​ស្ថានភាព​កម្រ ប៉ុន្តែ Abul មិនមែនជា​មនុស្ស​ទី១​ដែល​ទើប​នឹង​កើត​មាន​ជំងឺបែបនេះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់