adverise with khmeread Unnamed %289%29

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ ប៉ុនប៉ង​មនុស្សឃាតកម្ម​គិតទុក​ជាមុន​

    បាត់ដំបង ៖ ប៉ូលិស​ក្រុង​បាត់ដំបង​បាន​ចាប់ខ្លួន​ជនល្មើស​ម្នាក់​តាម​ដីកា​តុលាការ ខេត្ត​ពីបទ​ប៉ុនប៉ង​មនុស្សឃាតកម្ម​គិតទុក​ជាមុន នៅ​ក្រុង​-​ខេត្តបាត់ដំបង​នា​ថ្ងៃទី​៨​ ខែតុលា ឆ្នាំ២០១៦​ម៉ោង​១៥​ និង៤៥​នាទី​។

    ប៉ូលិស​និយាយថា អនុវត្តតាម​មតិ​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ ង ជា​អធិការ បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ ២៦៤ ​ដ​ចខ​ចុះ​ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០០៦ របស់​ចៅក្រម​ស៊ើ​ប​អង្កេត​តុលាការ ខេត្ត​បាត់ដំបង លោក​ អ៊ិ​ត សម្ផស្ស ដោយ​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់។​

    ប៉ូលិស​បន្តថា ជនជាប់ចោទ​ឈ្មោះ មៀន រិទ្ធី ហៅ ធី ភេទប្រុស រស់នៅ​ភូមិ​ទួលតា​ឯក សង្កាត់ទួល​តា​ឯ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ពីបទ​ប៉ុនប៉ង មនុស្ស​ឃាត​គិតទុក​ជាមុន ប្រព្រឹត្ត​នៅ​ភូមិ​ទួល តា​ឯក ឃុំ​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០០៥។​

    ជនល្មើស​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់