adverise with khmeread Image1

ប៉ូលិស​ស្រុក​ឯក​ភ្នំ ឃាត់​ប្តី​ប្រព​ន្ឋ​២​នាក់​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ទម្ងន់​៤,៤៣ ក្រាម​

    បាត់ដំបង ៖ ប៉ូលិស​ស្រុក​ឯក​ភ្នំ​បញ្ជូន​ជន សង្ស័យ​ចំនួន​០២ នាក់​ជា​ប្តី ប្រពន្ធ​ទៅ​តុលាការ​នា​ថ្ងៃទី​៨ ​តុលា​ម្សិលមិញ បន្ទាប់ពី​បាន​ឃាត់ខ្លួន​ក្នុង​កិច្ចប្រតិបត្តិការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៦ ​ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រព​ន្ធ​នេះ​ជិះ​រថយន្ត​មួយគ្រឿង​ហើយ​ប៉ូលិស​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វី​តា មី​ន (​ម៉ា​ទឹកកក​ICE) ចំនួន ០១​ ថង់ មាន​ទម្ងន់ ៤,៤៣​ក្រាម និង​សម្ភារៈ​មួយចំនួនទៀត។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​គឺ​១-​ឈ្មោះ សុះ ហា​រ៉ូ​ន ភេទ​ប្រុស ​អាយុ ២៨​ឆ្នាំ រស់នៅ សង្កាត់ បន្ទាយ​ដី ក្រុង​ពោធិសាត់​ខេត្តពោធិសាត់ ជា​ប្តី​ និង​២-​ឈ្មោះ គឹម វណ្ណា​រ៉ា ភេទ​ស្រី អាយុ ២៧ ឆ្នាំ ជា​ប្រព​ន្ធ រស់នៅ​ជាមួយគ្នា​។



    លោក​វរសេនីយ៍ត្រី ស៊ាន សុណា​ល់ នាយការិយាល័យ ប្រ​ឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​បាន​បញ្ជាក់ថា ក្រោយ​ធ្វើការ ស្រាវជ្រាវ ជនសង្ស័យ​ទាំងពីរ នាក់​និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត បាត់ដំបង នៅ​ថ្ងៃទី​៨ ​តុលា​ ឆ្នាំ​២០១៦​ម្សិលមិញ៕
 

adverise with khmeread

មតិយោបល់