adverise with khmeread 1

Ryan Giggs បាញ់ Swansea វិញ បន្ទាប់ពី​សម្ភាសន៍​សុំ​ការងារ​ធ្លាក់​សម្រាប់​តំណែង​អ្នកចាត់ការ​ថ្មី​

​    ​Ryan Giggs បាន​រិះគន់​ចំពោះ​ការ​លើកឡើងថា គាត់​បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ Swansea មិនបាន​ល្អ​ដោយ​អះអាងថា "​ពួកគេ​មិនអាច​បំពេញ​មហិច្ឆតា​របស់ខ្ញុំ​បាន​"​។​

​    ​លោក Giggs ធ្លាប់ជា​អ្នក​ប្រជែង​ម្នាក់​សម្រាប់​ការងារ​នៅ​ទឹកដី Liberty Stadium បន្ទាប់ពី​ក្រុម Swansea បាន​បណ្តេញ​លោក Francesco Guidolin កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

​    ​ទោះយ៉ាងណា ក្រុម​ក្ងាន​មួយ​នេះ​បានតែងតាំង​លោក Bob Bradley ទៅវិញ​ដោយ​ពួកគេ​និយាយថា Giggs មិនបាន​ធ្វើឱ្យ​ខ្លួន​ចាប់អារម្មណ៍​ពេល​កំពុង​សម្ភាសន៍​ការងារ បើទោះជា​ពួកគេ​ចង់បាន​អតីត​កីឡាករ​បិសាច​ក្រហម​រូបនេះ​មក​ដឹកនាំ​ជាមួយ​លោក Nicky Butt ក៏ដោយ​។​

​    ​បើទោះជា​ក្លឹប Swansea បានលើកឡើង​យ៉ាង​ដូច្នេះ លោក Giggs បាន​វាយបក​មកលើ​ក្លឹប​នេះ​វិញ​តាមរយៈ​ទូរទស្សន៍ ITV ដោយ​និយាយថា "​ខ្ញុំ​បាន​ជួប​ពួកគេ [Swansea] បី​បួន​លើក ប៉ុន្តែ​ចុងក្រោយ​មាន​សារ​ច្រឡំបល់​ពី​ក្លឹប​បាល់ទាត់​មួយ​នេះ និង ម្ចាស់​ក្លឹប​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មហិច្ឆតា​របស់​ពួកគេ​មិនអាច​បំពេញ​មហិច្ឆតា​របស់ខ្ញុំ​បានទេ​"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់