adverise with khmeread Ad 221608214

អ្នក​ហាត់​សាច់ដុំ​ម្នាក់នេះ​ចាក់​ប្រេង​ចូល​សាច់​ខ្លួនឯង ឥឡូវ​រូបរាង​គាត់​មើលទៅ​គឺ​ដូច្នេះ​ឯង​!

    ​បុរស​សាច់ដុំ​លោក Valdir Segato បាន​ចាក់​ប្រេង​ចូលទៅក្នុង​សាច់ដុំ​របស់គាត់ ដើម្បី​ជួយ​គាត់​ឱ្យ​ឡើងសាច់​ដុំ និង​សម្រេច​នូវ​មហិច្ឆតា​របស់គាត់​ដើម្បី​ក្លាយជា​មនុស្ស​មាន​សាច់ដុំ​ដ៏​ល្បីល្បាញ​ម្នាក់​។​

​    ​គាត់​ឡើង​ទម្ងន់ ២៥ គីឡូ​ជា​លទ្ធផល​នៃ​ការចាក់​ថ្នាំ​ប្រភេទ​ប្រេង Synthol ដ៏​ឈឺចាប់​មួយ ប៉ុន្ដែ​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ទេ វិធី​ដែល​បង្កើតឱ្យមាន​សាច់ដុំ​មិនមែន​បែប​ធម្មជាតិ​មិនបាន​ធ្វើឱ្យ​សាច់ដុំ​របស់គាត់​ខ្លាំងក្លា​នោះឡើយ ជួនកាល​អាច​បណ្ដាលឱ្យ​ស្លាប់​ក៏មានដែរ​។​

​    ​លោក Valdir និយាយថា​គាត់​រីករាយ​យ៉ាងខ្លាំង ដែល​មនុស្ស​សម្លឹង​មក​គាត់​តាមផ្លូវ​។ គាត់​និយាយថា "​នេះ​គឺជា​សុបិន​មួយ​ក្លាយជា​ការពិត ដែល​ខ្ញុំ​បាន​ស្វែងរក និង​បាន​ប្រឹងប្រែង​។ អ្នកមើល​មក​រាងកាយ​របស់​អ្នក ហើយ​ឃើញបែបនេះ អ្នកនឹង​ចង់បាន​រឹតតែ​ខ្លាំង​ថែមទៀត​"​។​

​    ​លោក Valdir អាយុ ៤៨ ឆ្នាំ បាន​ចាក់​ប្រេង​ដ៏​សាហាវ​នេះ​រយៈពេល ៥ ឆ្នាំ​មកហើយ​។ ចាប់ពី​នោះមក ដៃ​របស់គាត់​រីក​ទំហំ​ទ្វេដង​គឺ​ដល់​ទៅ ១២ អ៊ី​ញ ហើយ​គាត់​ចង់បាន​ធំ​ជាងនេះទៀត​។​

​    ​អ្នកធ្វើការ​សំណង់​រូបនេះ មកពី​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល គាត់​និយាយថា គាត់​មាន​មោទនភាព​ដែល​ក្លាយជា​មនុស្ស​ដែល​អ្នកស្រុក​ស្គាល់​ថា​ជា HeMan ឬ បិសាច​នៅតាម​ផ្លូវ​។​

​    ​កាលពី​គាត់​នៅ​ជា​យុវជន គាត់​បាន​ញៀន​ថ្នាំ និង​ស្រក​ទម្ងន់​ជាច្រើន ដែល​មនុស្ស​បាន​ហៅ​គាត់​ថា "​អា​ស្បែក​ឆ្កែ​" និង "​អា​លលាដ៍ក្បាល​តូច​"​។​

​    ​ចាប់តាំងពី​នោះមក​គាត់​បានសម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ជីវិត​របស់គាត់ និង​ចាប់ផ្ដើម​ទៅ​ហាត់ប្រាណ ដោយមាន​អ្នក​ហាត់​ម្នាក់​ណែនាំ​គាត់​ឱ្យប្រើ​ថ្នាំ Synthol ដែល​អាចឱ្យ​គាត់​ឡើងសាច់​ដុំ​ធំ​មកទល់ពេលនេះ​ទៅ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់