1

Petr Cech ឥឡូវ​ចេះ​រកលុយ​តាម​អន​ឡាញ​ទៀត​!

​    ​អ្នកចាំទី​ឱ្យ​ក្លឹប Arsenal កីឡាករ Petr Cech មិន​ត្រឹមតែ​ជា​អ្នកចាំទី​ដ៏​កំពូល​ម្នាក់​នោះទេ ប៉ុន្តែ​គាត់​ក៏​ជា​អ្នកជំនួញ​ដ៏​ប៉ិនប្រសព្វ​ម្នាក់​ផងដែរ ខណៈ​ផលិតផល​ថ្មី​របស់គាត់​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​។​

​    ​ដោយនិយាយ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់គាត់ អ្នកចាំទី​អន្តរជាតិ​សាធារណៈរដ្ឋ​ឆេ​ក​រូបនេះ បានប្រកាស​ពី​ការចេញលក់​នូវ​មួក​ដែល​នឹង​រក្សា​ក្បាល​របស់​លោកអ្នក​កក់ក្តៅ​អំឡុង​រដូវ​ត្រជាក់​ដែល​នឹង​ចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​មួក​នេះ​គឺ​ដូច​មួក​ដែល​គាត់​ប្រើពេល​ប្រកួត​បាល់ទាត់​។​

​    ​Cech បាន​ពាក់មួក​ការពារ​ក្បាល​របស់គាត់ ចាប់តាំងពី​ការប្រកួត​ជាមួយ Reading ក្នុង​ឆ្នាំ ២០០៦ គឺ​នៅពេល​គាត់​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ជាមួយ​កីឡាករ Stephen Hunt​។​

​    ​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ពី​ព័ត៌មាន​បន្ថែម​ពី​មួក​នេះ លោកអ្នក​អាច​ចុច​នៅទីនេះ​បាន​៕

 

ប្រភព៖ Metro

មតិយោបល់