adverise with khmeread 14600723 1140584169361790 294233970 o

ពេលអស់ល័ក្ខណត្រឹមឆក់ខ្សែក ទើបបែកការណ៍ រឿងកាច់កញ្ចក់ឡានដ៏សកម្មក្នុងក្រុងភ្នំពេញ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​ដូ​ញ​ពេញ​ឃាត់ខ្លួន​ក្នុងករណី​ឆក់​ខ្សែក​នៅ​ផ្លូវ​ស៊ីសុ​វ​ត្តិ មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ជនបទ​ក្នុង​ទឹកដីខណ្ឌដូនពេញ វេលា​ម៉ោង​៨​ និង​០​នាទី​យប់​ថ្ងៃទី​៨ ​តុលា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន ឈ្មោះ ទេព ពិសាល អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខព្រះសីហនុ 1B-7001។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាលពី​មុនគេ​ធ្លាប់​លួច​កាច់​កញ្ចក់​ឡាន​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ តែ​ពេលនេះ​ខ្លួន​រាង​ស្រវឹង​ស្រឿងៗផង​ក៏​បែកគំនិត​ឆក់​ខ្សែក ហើយក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែម្តង៕


 

adverise with khmeread

មតិយោបល់