adverise with khmeread 111

ចាប់ចោរវាយប្លន់យកទ្រព្យសម្បត្តិ២នាក់ប្រគល់ឲ្យប៉ូលិស

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ពាក់ព័ន្ធ​ករណី​វាយយក​ទូរស័ព្ទ​និង​លុយ​កាល​ពីថ្ងៃ​ទី​១១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ហើយក​សង​សំណុំរឿង​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ រិ​ទ្ធ សៅ  ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទ្រា​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ និង​២-​ឈ្មោះ ធា ប៊ុន​ធាន  ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ពីបទ​វាយយក​ទូរស័ព្ទដៃ​និង​លុយ​។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ វណ្ណា វណ្ណៈ   ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ  ភូមិ ទ្រា​៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ត្រូវបាន​ជនសង្ស័យ​ទាំង​២​នាក់​វាយ​ប្លន់​យកលុយ​និង​ទូរស័ព្ទ​កាលពី​ថ្ងៃទី​០៩​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច​ខាងកើត​វត្ត​សាមគ្គី​រង្សី ផ្លូវ​បេង​តុង ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ចំណែក​បក្សពួក​ឈ្មោះ ស្រស់ ភេទ ប្រុស អាយុ​១៩​ឆ្នាំ និង​ឈ្មោះ ហ្វេ ភេទ ប្រុស អាយុ ១៩ ឆ្នាំ គេចខ្លួនបាត់​។​សម្ភារ​:​បាត់បង់​រួមមាន​ទូរស័ព្ទដៃ​១ គ្រឿង​ម៉ាក​សាំ​សុង និង​ប្រាក់​ចំនួន ៤០០០០​រៀល ៕​

adverise with khmeread

មតិយោបល់