adverise with khmeread Image4

ម្ចាស់​ស្រវឹង! ​បើករថយន្ត Range Rover រេ​ពេញ​ផ្លូវទៅបុក​បង្គោល​ភ្លើង​ខ្ទេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹង​បាន​បើករថយន្ត Range Rover មួយគ្រឿង​ទៅបុក​បង្គោល​ភ្លើង នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧៣​កែង ​និង​ផ្លូវ​លេខ​៣៨៤​នា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី​៨​ តុលា ឆ្នាំ​២០១៦​ ដែល​ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន បណ្តាលឱ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​មិ​ង​ទាន់​ស្គាល់ឈ្មោះ​បាន​បើករថយន្ត ​Range Rover ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ ​2R-5949 តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣​រេ​ពេញ​ផ្លូវ។​

    លុះ​បើក​មកដល់​ត្រង់​ផ្លូវកែង​លេខ​៣៨៤​ស្រាប់តែ​បុរស​ដែលជា​ម្ចាស់​រថយន្ត​ស្រវឹង​រូបនោះ​បាន​បើក​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ដែល​នៅលើ​ចិញ្ចើមផ្លូវ​ដែល​បណ្តាលឱ្យ​រថយន្តរ​ង​ការខូចខាត​ផ្នែក​ខាងមុខ តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​បុរស​រូប​ដែលជា​ម្ចាស់​រថយន្ត​ស្រវឹង​រូបនោះ​មានរ​ងរ​បូស​នោះទេ​។​

    ក្រោយ​កើតហេតុ​ទាំង​ម្ចាស់​រថយន្ត​រួមជាមួយ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ ស្នងការ​ដ្នា​ន​ប៉ូលិស​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕​

adverise with khmeread

មតិយោបល់