adverise with khmeread 1

​ខែ​ព្យុះ​គួរ​ប្រយ័ត្ន​! យន្តហោះ​មួយទៀត​ហើយ​ចុះចត​ចាក់​គួរ​ពេញ​ផ្លូវ លស់​ព្រលឹង​ទាំង​អ្នកដំណើរ​និង​អ្នកបើក​

​    ​ខាងក្រោម​នេះ​គឺជា​ឃ្លី​ប​វីដេអូ​ដ៏​រន្ធត់​មួយ​អំពី​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​ប៊ិះ​នឹង​ធ្លាក់​នៅពេល​កំពុង​ព្យាយាម​ចុះចត​។​

​    ​វីដេអូ​ពី YouTube មួយ​បានបង្ហាញ​ពី​យន្តហោះ Boeing មួយគ្រឿង​បាន​រេ​ពី​អាកាស​ខណៈ​វា​កំពុង​ព្យាយាម​ចុះចត​នៅ​ព្រលានយន្តហោះ Václav Havel Airport ក្នុង​ទីក្រុង Prague នៃ​សាធារណៈរដ្ឋ​ឆែក​។​

​    ​នៅពេល​កំពុង​ចុះចត មាន​ខ្យល់​ដ៏​ខ្លាំង​បាន​បោកបក់ ដែល​នេះ​ត្រូវ​បង្ខំ​ពី​ឡុ​ត​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដោយ​ទាញ​យន្តហោះ​ឡើងលើ​មេឃ​វិញ ហើយ​បោះបង់ចោល​ការប៉ុនប៉ង​ចុះចត​លើកទីមួយ​។​

​    ​ការប៉ុនប៉ង​ចុះចត​លើក​ទី​ពីរ​ត្រូវបាន​ផ្តិត​ដោយ​លោក Radko Nasinec​។ លើក​នេះ អ្នកបើកបរ​យន្តហោះ​ហាក់​មាន​ម្ចាស់ការ​លើ​យន្តហោះ Boeing 737-430 បានល្អ​ជាង​មុន ហើយ​ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព​។​

​    ​អ្នកបើកបរ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​នេះ​ឥឡូវ​ត្រូវបាន​គេ​ហៅថា​វីរបុរស ហើយ​ស្របពេល​នេះដែរ វីដេអូ​មួយ​នេះ​ត្រូវបាន​គេ​ចុច​ទស្សនា​រាប់ម៉ឺន​ដង ខណៈ​វា​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី ០៤ ខែតុលា​នេះ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់