adverise with khmeread Image3

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ចិត្រ​បុរី​

    ក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ ក​ម្លាំ​កងរាជអាវុធហត្ថ ស្រុក​ចិត្រ​បុរី បាន​ឃាត់​រថយន្ដ​ដឹកឈើ​ប្រណិត​មួយគ្រឿង ដែល​ផ្ទុក​ប្រភេទ​ឈើ​ធ្នង់​ និង​នាងនួន បម្រុង​នាំទៅ​លក់​នៅ​វៀតណាម ហើយ​ឃាត់​អ្នកបើកបរ​និង​ព្រូ​រថយន្ដ​ចំនួន​០២​នាក់ នៅវេលា​ម៉ោង០៦ ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ប្រតិបត្តិ​នេះ កម្លាំង​អាវុធហត្ថ ស្រុក​ចិត្រ​បុរី​សហការ ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឃាត់​រថយន្ដ​ដឹកឈើ​ប្រណិត​០១​គ្រឿង​ប្រភេទ​ធ្នង់ និង​នាងនួន ពេញ​ឡាន​តែម្ដង​និង​ឃាត់ខ្លួន​អ្នកបើកបរ​និង​ព្រូ​រថយន្ដ​០២​នាក់​ផងដែរ​។​

    មន្ត្រី​អាវុធហត្ថ​បាន​បន្តថា ជនល្មើស​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​១. ថន ប៊ុន​ធា ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ ​រស់នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​និង​២.​ នៅ ធារ៉ា ភេទ​ប្រុស ​អាយុ​២៨ឆ្នាំ ​រស់នៅ​ផ្សារ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

    បន្ទាប់មក​រថយន្ដ​ និង​មនុស្ស ត្រូវ​នាំយកមក​ស្ថានីយ៍​បណ្ដុះ​កូន ឈើ​ខ្សា​រ​ដើម្បី​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់