adverise with khmeread 2

ទ្វីបអាមេរិក​ខាងជើង អឺរ៉ុប និង​អាស៊ី​ជា​កន្លែង​ល្អ​បំផុត​ដែល​អាច​មើលឃើញ​ទេពច្យុតិ​ឈ្មោះ Draconid

​     យោងតាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា ទេពច្យុតិ​ឈ្មោះ Draconid ដែល​ជួនកាល​គេ​ហៅថា Giacobinids តែង​ចេញមក​បំភ្លឺ​ផ្ទៃមេឃ​រៀងរាល់​ខែតុលា រាល់​ឆ្នាំ​។​

​    ​ការបង្ហាញ​ខ្លួន​របស់​ទេពច្យុតិ៍​មួយ​នេះ​រំពឹង​មើលឃើញ​ខ្លាំង​បំផុត គឺ​នៅពេល​ថ្ងៃ​លិច និង ពាក់​កណ្តាលអធ្រាត្រ ហើយ​មនុស្ស​នៅ​ទ្វីបអាមេរិក​ខាងជើង អឺរ៉ុប និង អាស៊ី​រំពឹង​បានឃើញ​ច្រើនជាងគេ​។ ប៉ុន្តែ​កម្ពុជា​យើង​ប្រហែល​គ្មាន​វាសនា​បានឃើញ​វា​ទេ ដោយសារ​បញ្ហា​អាកាសធាតុ មាន​ពពក​ខ្មៅ​គ្រប់​ទីកន្លែង​។ 

​    ​ប៉ុន្តែ​ទេពច្យុតិ៍​មួយទៀត​ឈ្មោះថា Orionids កំពុងតែ​រះ​យ៉ាងសកម្ម ហើយ​វា​ចាប់ផ្តើម​រះ​ពីថ្ងៃ​ទី ៤ តុលា​រហូតដល់​ថ្ងៃទី ១៤ វិច្ឆិកា​ឯណោះ​។ បើ​មាន​សំណាងល្អ មេឃ​ស្រឡះ យើង​នឹង​បាន​មើលឃើញ​វា​ជាមិនខាន​៕ 

 

adverise with khmeread

មតិយោបល់