adverise with khmeread 14572720 1140628482690692 1529157415 o

គួរយល់ដឹង! នេះជាល្បិចចោរខ្ចីដៃយើងប្រើ ឱ្យជាប់ទោសជំនួសវា

    បន្ទាយមានជ័យ ៖ បុរស​ម្នា​ក់បាន​ធានា​ទ​ទួល​យក​ទូរស័ព្ទ​មួយគ្រឿង​ពី​មនុស្ស​ស្គាល់គ្នា​ជា​ចោរ​យកទៅ​បញ្ចាំ​មិនទាន់​ដើរ​ដល់​តូប​បញ្ចាំ​ផង ស្រាប់តែ​ម្ចាស់​ទូរស័ព្ទ​ដេញតាម​ទាន់​រួច​ស្រែក​ចោរៗ ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចាប់បាន​វាយ​១​ដៃ​ម្នាក់​ទ្រមខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី៨​ ​ខែតុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្សារ​ដើម​ពុទ្រា​ប៉ោយប៉ែត ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ​ទេព ​វិ​ចិត្ត ប្រុស​អាយុ​៣២​ឆ្នាំ ​រស់នៅក្នុង​បន្ទុប​ជួល​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    តាម​ការបំភ្លឺរ​បស់ជនស​ង្ស័​យ​បាន​និយាយថា មុនពេល​កើតហេតុ​នោះ​ខ្លួនគេ​បាន​អង្គុយ​មើល​គេ​លេងបៀរ​ក្នុងកា​ស៊ីណូ​ហ្គោ​ដិ​ន ស្រាប់តែ​ពេលនោះ​មាន​ក្មេង​ម្នាក់​បានមក​ប្រាប់​ខ្លួន​ថា​មានឈ្មោះ​ ធឿន​ ចង់​ជួប​បង​។​

    ក្រោយពី​ខ្លួន​បាន​ទៅ​ជួប​ឈ្មោះ​ ធឿន ​រួចមក​ឈ្មោះ​ ធឿន ​ដែល​ធ្លាប់​ស្គាល់គ្នា​នោះបាន​ឱ្យយក​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​​ឱ្យ​យកទៅ​បញ្ចាំ​គេ​ក្នុង​តំលៃ​ ១.០០០ (មួយពាន់) ​បាត ​ហើយ​ខ្លួន​បានទទួល​លុយ​ពី​ឈ្មោះ​ធឿន​បាន​១០០​បាត​។​

    ពេលដែល​ខ្លួន​បាន​ទូរស័ព្ទ​ហើយក៏​ដើររក​កន្លែង​បញ្ចាំ​លុះ​ដើរ​ទៅដល់​ផ្សារ​ដើម​ពុទ្រា​ក៏​ម្ចាស់​ទូរស័ព្ទ​តាម​ទាន់​ចាប់​ឱ្យ​អាវុធហត្ថ​តែម្តង​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​មិនមែនជា​ចោរ​ទេ​ទូរស័ព្ទ​ពិតជា​របស់​ឈ្មោះ​ ធឿន ​ដែល​ទើបតែ​លួចបាន​ពី​គេ​ពិតមែន​។​

    ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់