adverise with khmeread Domestic worker put at different table while family feasts in a restaurant netizens are extremely upset about this abuse world of buzz

រូបភាព​អ្នកបម្រើ​អង្គុយ​មើលមុខ​ម្ចាស់​ម៉​ង់ៗ​ក្នុង​ភោជនីយដ្ឋាន កំពុង​កក្រើក​ខ្លាំង​នៅ​ឥណ្ឌូនេស៊ី​

    ​អ្នកបម្រើ​ក៏មាន​បេះដូង​ដែរ​!

​    ​ដូច​ក្នុង​រូបភាព​នេះ​អ៊ីចឹង គ្រួសារ​មួយ​កំពុង​ទទួលទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​មួយ ប៉ុន្ដែ​អ្នកបម្រើ​របស់​ពួកគេ​បែរជា​កំពុង​អង្គុយ​ម្នាក់ឯង ហើយ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មិនអាច​ទប់​អារម្មណ៍​ខ្លួនឯងបាន​ឡើយនិង​ចោទសួរ​ថា​តើ​ហេតុអ្វី​បានជា​ពួកគេ​ធ្វើបែបនេះ​។​

​    ​ដូច​ក្នុង​រង្វង់​ក្រហម​នៅលើ​រូបភាព​នេះ​គឺជា​អ្នកបម្រើ​កំពុង​អង្គុយ​មើលមុខ​ម្ចាស់​ទទួលទាន​អាហារ​ជុំ​គ្រួសារ រីឯ​ខ្លួន​គាត់​វិញ​ត្រូវគេ​ដាក់ឱ្យ​អង្គុយ​តុ​ផ្សេង​តែឯង​ម៉​ង់ៗ​។ 

​    ​រូបភាព​នេះ​ត្រូវបាន​បង្ហោះ​នៅលើ Facebook ដោយ​លោក Michael Fanny ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី ដោយ​គាត់​សរសេរ​នៅលើ​រូបភាព​នោះ​ថា​៖

​    ​"​អ្នកបម្រើ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​។ វា​ឆ្លុះបញ្ចាំង​ពី​មនុស្សធម៌​របស់​អ្នក​។ សាក​ស្រមៃ​ថា ប្រសិនបើ​អ្នក​គឺជា​នាង គ្មាន​ទូរស័ព្ទដៃ​ប្រើ អត់​បាន​ចូលរួម​តុ​អង្គុយ​អាហារ​រួមគ្នា ហើយ​បាន​ត្រឹម​បើកភ្នែក​សម្លឹងមើល​គេ​ពី​ចម្ងាយ តើ​អ្នកមាន​អារម្មណ៍​បែបណា​? ក្ដី​ស្រឡាញ់​កើតចេញពី​ការយល់​ពី​ស្ថានភាព​របស់​អ្នកបម្រើ​របស់​អ្នក អ្នកបើកបរ​របស់​អ្នក ជាង​ជួសជុល​របស់​អ្នក​"​។​

​    ​រូបភាព​និង​អក្ស​រដែ​លើ​សរសេរ​នៅលើ Facebook នោះ​ត្រូវបាន​គេ​ចុច Share រហូតដល់​ទៅជា​ង ៥ ម៉ឺន​ដង​។ មនុស្ស​ជាច្រើន​កោតសរសើរ​អ្នកបម្រើ​នោះ និង​ឯកភាព​លើ​ពាក្យសម្តី​របស់លោក Michael​។​

​    ​ហើយ​អ្នកលេង Facebook ១០០ គឺ​រិះគន់​គ្រួសារ​នោះ​ទាំង ១០០ ចុះ​លោកអ្នក​វិញ​យល់​យ៉ាងណាដែរ​?៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់