adverise with khmeread Unnamed %281%29

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​មនុស្ស​៦​នាក់​ជាមួយ​ថ្នាំញៀន​៣២​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៦​នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​។​

    មន្ត្រី​អាវុធហត្ថ​បាន ឱ្យដឹងថា ការឃាត់ខ្លួន​នេះ​គឺធ្វើឡើង​នៅវេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៩ME ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    មន្ត្រី​ដដែល​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ គឺ​សុទ្ធតែជា​មុខសញ្ញា​ចាស់ ដែល​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​តាមដាន​នូវ​សកម្មភាព​របស់​ពួកគេ​ជា​យូរ​មកហើយ​។​

    ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ១.​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣២​កញ្ចប់​, ២. ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង​, ៣.​ដប​ជក់​គ្រឿងញៀន​០២, ៤. លុយ​ដុល្លា​ចំនួន​១០​ដុល្លារ​ និង​លុយ​ខ្មែរ​ចំនួន​៥​ម៉ឺន​រៀល​និង​៥. ទូរស័ព្ទ ចំនួន​០១​គ្រឿង និង​ថង់​ច្រក​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់