adverise with khmeread Unnamed

អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​

    ត្បូងឃ្មុំ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បានធ្វើការ​បង្ក្រាប​បទ​ល្មើស​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​ចំនួន​០១​លើក ស្ថិតនៅ​ចំណុច​ភូមិ​៧​មករា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅវេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    លោក វរសេនីយ៍ទោ អៀង ភារៈ មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាបបទល្មើស​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​០៣​នាក់ រួមទាំង​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន ​១.​រថយន្តហាយ​លែ​ន​ឌ័​រ ពណ៌ ស ពាក់​ស្លាក​លេខ កណ្តាល ២A-៣៧៩៧ ចំនួន​០១​គ្រឿង​ និង​២. សត្វព្រៃ​រស់ ៧​ក្បាល (​សំពោច ៥​ក្បាល ពស់ ២​ក្បាល​) រួចប្រគល់ឱ្យ​ខាង​ជំនាញ​សត្វព្រៃ​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់