adverise with khmeread 1

Messi ចង់ឱ្យដាក់តម្លៃខ្លួនពិតប្រាកដចូលក្នុងកុងត្រាថ្មីជាលើកដំបូង ចាប់តាំងពីខ្លួនបានចូលរួមជាមួយ Barcelona មុននឹងមានគម្រោងចាកចេញ

    ​Lionel Messi បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​កិច្ចពិភាក្សា​អំពី​កុងត្រា​ថ្មី​ជាមួយ​អ្នកមាន​បុណ្យ Barcelona  ហើយ​ក្លឹប​ក៏បាន​ធានា​ផ្តល់​តម្លៃ​ឱ្យ​គាត់​ខ្ពស់​ដាច់​គេ​ផងដែរ​នៅក្នុង​បញ្ជី​អទិភាព​របស់​ពួកគេ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ នឹង​ចុះកិច្ចសន្យា​លើ​កុងត្រា​ថ្មី ដែល​មិន​អាចមាន​ក្លឹប​ណា​មក​ចែចូវ​បានឡើយ​។ ប៉ុន្តែ​ជាមួយ​អ្វីដែល​នឹងត្រូវ​កើតឡើង​ជាមួយ​កិច្ច​ព្រម​ព្រៀម​ទី​ប្រា​បី​របស់គាត់​ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន​មួយ​នេះ Messi បានស្នើ​សុំឱ្យ​ដាក់​តម្លៃ​ខ្លួន​ពិត​របស់គាត់​ចូលក្នុង​ត្រា​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ដំបូង​បំផុត​របស់គាត់​។​

​    ​ដំណឹង​ទាំងនោះ​ត្រូវបាន​រាយការណ៍​ដោយ​វេ​ប​សាយ Dario Gol (H/T AS) ជា​ភាសា​អេ​ស្ប៉ា​ញ ដែល​អះអាងថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពិភពលោក​វ័យ ២៩​ឆ្នាំ​រូបនេះ មិនមាន​គម្រោង​ចាកចេញ​ពី Barcelona ក្នុងពេល​ណាមួយ​ឆាប់ៗ​នេះឡើយ ប៉ុន្តែ​គាត់​ចង់ឱ្យ​ក្លឹប​សន្យា​ជាក់លាក់​សម្រាប់​គាត់ ដែល​គាត់​នឹងត្រូវ​បាន​គេ​អនុញ្ញាត​ដើម្បី​ចាកចេញ​សម្រាប់​ឱកាស​ត្រឡប់​ទៅកាន់​ក្លឹប Newells Old Boys ក្នុង​ទឹកដី​កំណើត​របស់គាត់​វិញ នៅពេលណា​ដែល​គាត់​សម្រេចចិត្ត​ក្នុងការ​ប្រកាស​បញ្ចប់​អាជីព​របស់គាត់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​៕

 

adverise with khmeread
ប្រភព៖ 90min

មតិយោបល់