adverise with khmeread 999

រកឃើញម្ចាស់រថយន្តហាយឡែនឌ័រដែលចតចោលហើយ

    ភ្នំពេញ ៖ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រដែ​លបើក​យកមក​ចត​ចោល​ចំនួន​៣​ថ្ងៃ​មិនឃើញ​ម្ចាស់​មក​យក​វិញ​នោះ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ម្ចាស់​ហើយ ។​
    បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​ឯកសារ​ថា​ត្រឹមត្រូវ​ហើយ​នោះ ប៉ូលិស​បានប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦ នៅ​ចំពោះមុខ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​។​
    មន្ត្រីប៉ូលិស​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដ​ឆ​ង​ថាកាល​ពីថ្ងៃ​ដំបូង​ក្រោយ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចត​រថយន្ដ​ចោល​៣​ថ្ងៃ​នៅលើ​ផ្លូវ​បេតុង​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​មិនឃើញ​ម្ចាស់​មក​យក​វិញ​រួចមក សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ជាបឋម​ដើម្បី​រក​ម្ចាស់​ដើម​ដើម្បី​ដឹង​រឿងរ៉ាវ​ពិត​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​នោះ​។​
    ប៉ុន្តែ​ក្រោយ​ការ​ស្រាវ​មួយថ្ងៃ​រួចមក​ទើប​មាន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ជនជាតិ​ចិន​បានមក​អះអាងថា រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​នោះ​ជា​របស់​ពួកគាត់​។​តែ​សមត្ថកិច្ច​មិន​ហ៊ាន​ប្រគល់​ឲ្យ​ឡើយ ដោយបាន​បង្កើន​គណៈកម្មកា​រ​ចម្រុះ​ដើម្បី​អនុវត្តតាម​និ​តី​វិធី​ទៅលើ​រថយន្ត​មួយគ្រឿង​នោះ​ក្រែងលោ​មាន​ពាក់ព័ន្ធ​ករណី​ផ្សេង​។​
    មន្ត្រី​ដដែល​បន្តថា លុះ​មកដល់​ព្រឹក​ថ្ងៃទី​១១​មករា​ម្ចាស់​ដើម​រថយន្ត​យក​ឯកសារ​រថយន្ត​មក​បញ្ជាក់​ត្រឹមត្រូវ​តាមច្បាប់​ហើយ​ទើប​ស​ម្រ​ច​ធ្វើការ​ប្រគល់​រថយន្ត​នោះ​នៅវេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​១១​មករា​នេះ​។​
   តាមពិត​បុរស​ម្នា​ក់ជ​ន​ជាតិចិន​ដែល​បើករថយន្ត​នោះមក​ចត​ចោល​នៅ​ចំណុច​ខាងលើ​គឺជា​មិត្ត​ភក្ត្រ​ម្ចាស់​ឡាន​ជា​ជនជាតិខ្មែរ​រស់នៅ​ខណ្ឌ​៧​មករា​។​មូល​ហេតុដែល​ជនជាតិ​ចិន​បើកឡាន​មក​ចត​៣​ថ្ងៃ​មិនទាន់​បានមក​យក​វិញ​នោះ​មកពី​បុរស​ជនជាតិ​ចិន​ប្រញាប់​ឡើង​យន្តហោះ​ទៅ​ខេត្ត​សៀមរាប​ហើយ​រក​កន្លែង​ចត​រថយន្ត​នោះ​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះជួល​តែ​ប៉ុណ្ណោះ​។​
   ដូច្នេះហើយ​ទើប​មានការ​ភ្ញាក់ផ្អើល​រឿងនេះ​ដោយមាន​ការសង្ស័យ​នឹង​ករណី​ប្លន់​ឬ​ឃាតកម្ម​ណាមួយ​នោះ​។​
    គួររំលឹកថា​រថយន្ត​ខាងលើនេះ​ត្រូវបាន​គេ​យកមក​ចត​ចោល​លើផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ​តាំងពី​យប់​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​មកម្ល៉េះ​។​រថយន្ត​នោះ​ម៉ា​ក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-3695៕​

adverise with khmeread

មតិយោបល់