adverise with khmeread 1

ខ្សែការពារ​បូ​លី​វី​ចេញមុខ​បកស្រាយ​ពី​មូល​ហេតុដែល Neymar ស៊ី​មួយ​កែង​របស់ខ្លួន​

​    ​ខ្សែការពារ​ក្រុមបាល់ទាត់​អន្តរជាតិ​បូ​លី​វី Yasmani Duk ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប New York Cosmos ក្នុង​លី​ក​លំដាប់​ទី​ពីរ​អាមេរិក NASL បាន​ចេញមុខ​បកស្រាយ​ពី​ចេតនា​ពិត​ដែល​គាត់​បាន​បង្ករ​ទៅលើ Neymar ។​

​    ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ ពិតជា​បាន​បង្ករ​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ទៅលើ Neymar បន្ទាប់ពី​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ប៉ុនប៉ង​ស៊ី​ប្រឡោះ​ជើង​របស់គាត់​។​

​    ​ក្រោយ​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​បាន​បំបាក់​បូ​លី​វី​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-០ នោះ ហើយ​ជាមួយ​បញ្ហា​របួស​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៅលើ Neymar បន្ទាប់ពី​ស៊ី​មួយ​កែង​របស់ Duk មនុស្ស​ជាច្រើន​បាន​គិតថា ប្រហែលជា​មានការ​សុំទោស​ណាមួយ ឬក៏​ការចោទប្រកាន់​ពី​ការប្រព្រឹត្តិ​ទង្វើ​ខុស​ឆ្ក​ង​នៅថ្ងៃនោះ​។​

​    ​ប៉ុន្តែ​ជំនួស​មកវិញ Duk បានចេញ​មុខការ​ពារ​ខ្លួនឯង និង​គ្មាន​ពាក្យ​សុំទោស​សូម្បី​តែមួយ​មាត់​នោះឡើយ​ក្នុង​ស​ន្និ​សិទ្ធ​កាសែត​មួយ​ក្នុងប្រទេស​បូ​លី​វី​។​

​    ​Duk បាន​និយាយថា "Neymar ដូចជា​គឃ្លើន​ណាស់​នៅថ្ងៃនោះ​! គាត់​បានបង្ហាញ​ច​រិ​ក​បែបនេះ​ដាក់​ពួកយើង​ទាំងអស់​ពេញ​មួយ​ការប្រកួត ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​នៅពេលនោះ​គឺ​បញ្ឈប់​ការធ្វើ​បន្លាស់​ទី​របស់គាត់ ដែល​នេះ​ជា​អ្វីដែល​តែង​កើតឡើង​ក្នុង​បាល់ទាត់​។ អ្នក​រាល់គ្នា​ក៏​ដឹងថា ក្នុង​កីឡា​ក៏​មានការ​ប៉ះគ្នា​ផងដែរ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាក់​ខ្ទង់ច្រមុះ​ដែរ ប៉ុន្តែ​មិនដែល​មាន​នរណាម្នាក់​និយាយ​អ្វី​សូម្បី​មួយ​ម៉ាត់​សោះ​"​។​

​    ​តារាបាល់ទាត់​បូ​លី​វី​រូបនេះ​ក៏បានផ្តល់​ដំបូន្មាន​មួយចំនួន​ផងដែរ​ទៅដល់ Neymar ដោយ​គាត់​បន្ថែមថា "​ដើម្បី​ក្លាយទៅជា​កីឡាករ​ឆ្នើម​ដាច់​គេ​ក្នុង​ពិភពលោក គាត់​ត្រូវតែ​បញ្ឈប់​ឥរិយាបទ​ដ៏​គឃ្លើន​របស់គាត់ ហើយ​ចាប់ផ្តើម​បង្ហាញ​ការគោរព​ទៅដល់​គូប្រកួត​របស់គាត់​"៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់