adverise with khmeread 14593600 1080833442031570 690019526 n

រថយន្តក្រុមហ៊ុន​ សូ ងួន បើក​គេច​ម៉ូតូ​ ក្រឡាប់​ធ្លាក់​ទៅ​ចិ​ញ្ចើ​ម​ផ្លូវជាតិ​លេខ​៤

    ព្រះសីហនុ ៖ រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​របស់​ក្រុមហ៊ុន​ សូ ងួន​ បាន​ក្រឡាប់​ធ្លាក់​ទៅ​ចិ​ញ្ចើ​ម​ផ្លូវជាតិ​លេខ​៤​ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៩ ​តុលា​ ២០១៦​នេះ នៅ​ម្តុំ​ជិត​ស្រះ​ទឹក​ផ្លូវ​ចុះ​ពី​ឃ្លាំង​លើ។

    ប៉ូលី​ស​និយាយថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើ​ង​ក្នុងពេលដែល​អ្នក​បើកបរ​រថយន្ត​​បើក​គេច​ម៉ូតូ​២​ទៅ​៣​គ្រឿង​ ដែល​ទំនងជា​ចង់​បុក​ប៉ះ​ជាមួយ​រថយន្ត ពេល​កំពុងមាន​ភ្លៀង​ខ្លាំង និង​ថា​ប្រសិន​​បើ​អ្នក​​បើ​កបរ​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​នេះ​មិនមាន​ស្មារតី​ល្អ​​បើ​ក​គេច​រហូតដល់​ក្រឡាប់​ខ្លួនឯង​នោះទេ មនុស្ស​៣​ទៅ​៤​នាក់​ដែល​ជិះ​ម៉ូតូ​អាច​ និង​បាត់​បង់ជីវិត ឬ​រងរបួស​ដោយសារ​ការបុក​ប៉ះគ្នា​ជាមិនខាន​។​

    ទោះជា​យ៉ាងនេះ​ក្តី​អ្នក​បើ​កបរ​រថយន្ត​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ​៕​

adverise with khmeread

មតិយោបល់