adverise with khmeread 14610649 1080835985364649 1336383072 n

​ស្ថានភាព ទឹកជំនន់​ (​ទឹកភ្លៀង​) ធ្វើឱ្យអាជ្ញាធរ​មូលដ្ឋានបិទផ្លូវ​មួយ​រយៈមួយខ្សែក្នុងស្រុក​ពញាឮ

    កណ្ដាល ៖ ភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ​បណ្តាល​ឱ្យលិច​ក្រោម​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ធំ និង​ហូរ​កាត់​​លើផ្លូវ នៅ​ណុ​ច​ថ្នល់​ចាម ចន្លោះ​ភូមិ​ចំបក់​ភ្លោះ​ ឃុំ​ភ្នំ​បាត និង​ភូមិ​ត្រពាំង​ចាល ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ផ្លូវប្រវែង​ប្រហែល​ជាង​១០០​ម៉ែត្រ ទ្វារ​ទឹក​ទាំង​០២​កន្លែង​បើក​ទាំងអស់ នៅតែ​មិន​ដោះ​ទឹក​មិនទាន់ ដែល​ធ្វើ​ឱ្យ​ជន់​លិច​ផ្លូវ​មាន​កំពស់​ប្រហែល​០,៥០​ម៉ែត្រ (​កន្លះ​ម៉ែត្រ) ​មាន​កន្លែង​ខ្លះ​ច្រោះ​ដាច់​ដី​ខ្លះៗ​។​

    ​បច្ចុប្បន្ន​នគរបាល​ប៉ុ​ស្តឹ​រដ្ឋបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ បិទផ្លូវ​មួយ​រយៈ មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ចរាចរណ៍​ឡើយ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​៕

adverise with khmeread

មតិយោបល់