Untitled 1

រុស្ស៊ី​និយាយថា​អាច​ការពារ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ក្នុង​ស៊ី​រី​ដោយ​សុវត្ថិភាព បើ​អាមេរិក​ទម្លាក់​គ្រាប់បែក​ស្រោច​លើ​ប្រទេស​នេះ

    ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​មាន​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ក្នុងប្រទេស​ស៊ី​រី ប្រសិនបើ​អាមេរិក​សម្រេចចិត្ត​ទម្លាក់​គ្រាប់បែក​ជ្រំ​លើ​វាល​យន្តហោះ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​។ 

​    ​លោក Lavrov និយាយថា លោក​បានដឹង​មក​ថា​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​មកលើ​ស៊ី​រី​ជា​ជម្រើស​មួយ ដែលមាន​ការគាំទ្រ​ពី​ក្រុម​អ្នកតាក់តែង​ច្បាប់​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ 

​    ​លោក Lavrov បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី First Channel ថា "​នេះ​ជា​ល្បែង​គ្រោះថ្នាក់ ដោយហេតុថា រុស្ស៊ី ដែល​កំពុងស្ថិត​ក្នុង​ស៊ី​រី​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​នេះ និង​មាន​មូលដ្ឋានទ័ព​ពីរ​កន្លែង​ជាស្រេច​នៅ​ទីនោះ មាន​ប្រព័ន្ធ​ការពារ​អាកាស​នៅ​ទីនោះ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់ខ្លួន​"​។ 

​    ​លោក​និយាយទៀតថា លោក​ជឿជាក់ថា ប្រធានាធិបតី​អាមេរិក Barack Obama នឹងមិន​ឯកភាព​នឹង​សេណា​រី​យ៉ូ​បែប​នោះឡើយ​៕

ប្រភព៖ Retures

មតិយោបល់