1

ជួសជុល​តម្រងនោម កុំឱ្យ​វា​ខូច​ទាន់​! នេះ​ជា​វិធី​អស្ចារ្យ​មិន​នឹកស្មាន​ដល់ ដើម្បី​រក្សា​តម្រងនោម​ឱ្យមាន​សុខភាព​ល្អ​

    ​ម្ហូបអាហារ​យើង​បរិភោគ​គឺ​រំលាយ​ដោយមាន​ការជួយ​របស់​អង់ស៊ីម ឬ​អ័រម៉ូន ដោយសារតែ​ប្រព័ន្ធ Endocrine ក្នុង​តម្រងនោម​។​

​    ​សូ​ដ្យូ​ម​ប៊ី​កាបូ​ណាត (Sodium Bicarbonate) គឺ​បង្កើតឡើង​ក្នុង​តម្រងនោម ហើយ​ជាមួយ​ការជួយ​ពី​លំពែង មុខងារ​នេះ​ដើរតួ​ជា​អ្នក​ជួយ​រំលាយ​អាហារ​។​

​    ​សូ​ដ្យូ​ម​ភាគច្រើន​គឺ​បង្កើតឡើង​ដោយ​លំពែង ហើយ​វា​ការពារ​តម្រងនោម​ពី​ការខូចខាត​។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ដូចជា ស្ករ អាហារ​មាន​ជាតិ​ខ្លាញ់ អាហារ​ចៀន ។​ល​។ ច្រើនពេក តម្រងនោម និង​លំពែង​ធ្វើការ​ខ្លាំងពេក​នឹង​ផលិត​សូ​ដ្យូ​មតិ​ច​។​

​    ​មនុស្ស​កើត​ជំងឺ​តម្រងនោម​មាន​បញ្ហា​ថយចុះ​កម្រិត Sodium Bicarbonate ឬ​គេ​ហៅថា Metabolic Acidosis​។​

​    ​ក្នុង​ឆ្នាំ ២០០៩ អ្នកស្រាវជ្រាវ​អង់គ្លេស​មកពី​សាកលវិទ្យាល័យ Royal Hospital London រកឃើញថា Bicarbonate បង្ការ​បញ្ហា​តម្រងនោម​។​

​    ​ម្សៅ​មេនំ​បុ័ង ឬ Baking Soda (​ជា​ប្រភេទ sodium bicarbonate) នៅពេល​ប្រើប្រាស់​វា វា​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​តម្រងនោម​មាន​សុខ​ភាពល្អ​។ នេះ​បើ​យោងតាម​លោក Magdi Yaqoob សាស្ត្រ​ចា​រ្យ​ផ្នែក​តម្រងនោម​មកពី Bartshealth NHS Trust ប្រទេស​អង់គ្លេស​។​

​    ​ជួសជុល​តម្រងនោម​គឺ​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខ្លះៗ​ដូចខាងក្រោម​៖
​    ​- យក​ម្សៅ​មេនំ​បុ័ង ១ ច្បិច​ដាក់​ក្រោម​អណ្ដាត​ឱ្យ​រលាយ​។​
​    ​- បន្ទាប់មក​យក​ម្សៅ​មេនំ​បុ័ង ១/២ ស្លាបព្រា​បាយ និង​អំបិល ១/២ ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​សុទ្ធ ១​លីត្រ​កន្លះ ពិសា​ក្នុង​មួយថ្ងៃ​ឱ្យអស់ និង​ធ្វើបែបនេះ ៣ ថ្ងៃ​។​
​    ​- បន្ទាប់ពី ៣ ថ្ងៃ​ធ្វើបែបនេះ​ដដែល ប៉ុន្ដែ​កាត់បន្ថយ​ម្សៅ​មេនំ​បុ័ង​មក​ត្រឹម ១/៤ ស្លាបព្រា​បាយ និង​អំបិល ១/៣ ស្លាបព្រា​បាយ​វិញ​។ ចប់​ពី ៦ ថ្ងៃនេះ គឺជា​ការ​ស្រេច​។ 

​    ​ចំណាំ​៖
​    ​- ត្រូវ​កាត់បន្ថយ​អាហារ​ដូចជា​អំបិល តែ អាហារ​មាន​ជាតិ​ស្ករ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ស្រា​បៀរ​។​
​    ​- មិនត្រូវ​បរិភោគ​ប្រូតេអ៊ីន​ច្រើន​រៀងរាល់ថ្ងៃ​ទេ ព្រោះ​ធ្វើឱ្យ​តម្រងនោម​ធ្វើការ​ច្រើន​។​
​    ​- គួរ​ទទួលទាន​អាហារ​មាន​វីតាមីន B ឱ្យបាន​ច្រើន​ដើម្បី​បំបាត់​ប្រូតេអ៊ីន​ពី​រាងកាយ​៕

ប្រភពៈ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់