Untitled 1

ចង់បាន​កូនភ្លោះ ខ្ជិល​បង្កើត​ពីរដង​នាំ​តែ​ហត់​! លោកអ្នក​គួរ​ចងចាំ ៤ ចំណុច​នេះ​ទុក​

    ​មានការ​សិក្សា​ជាច្រើន​នៅលើ​ទំនាក់ទំនង​រវាង​អាស៊ីត​ហ្វូ​លិ​ក​និង​ការទទួល​អាហារ​ដើម្បី​បានកូន​ភ្លោះ​។​

​    ​១. ការសិក្សា​មួយ​របស់​អូស្ត្រាលី​បង្ហាញថា ស្ត្រី​ដែល​ទទួលទាន​អាហារ​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក​មុនពេល​ពួកគេ​មាន​ផ្ទៃពោះ​គឺមាន​ឱកាស​ទទួលបាន​កូនភ្លោះ ៤០ ភាគរយ​ឬ​ច្រើនជាង​នេះ​។​

​    ​អាស៊ីត​ហ្វូ​លិ​ក​ជួយ​បង្ការ​បំពង់​សរសៃប្រសាទ​ពី​ការ​ខូច​ទ្រង់ទ្រាយ ដូច្នេះ​វា​គឺជា​គំនិតល្អ​មួយ​ដើម្បី​ទទួលបាន​អាហារ​បំប៉ន​ជាមួយនឹង​អាស៊ីត​ហ្វូ​លិ​ក (​ឬ​វីតាមីន​ជាមួយនឹង​អាស៊ីត​ហ្វូ​លិ​ក​) បើទោះជា​អ្នក​មិន​ចង់​បានកូន​ក៏ត្រូវ​ទទួល​វា​ដូចគ្នា​។ អាហារ​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក​មានដូចជា​៖ ផ្លែ​បឺ​រ​, ការ៉ុត​, ផ្កា​ខាត់ណា​, ផ្សិត​, សណ្តែកបាយ​, ស្ត្រ​បឺ​រី​, ស្ពៃ​ស្ពី​ណា​ច់​, ទំពាំងបាយជូរ​, ចេកអាំង​, មាន់​, ស៊ុត​, ...​។​

​    ​២. លើស​ទម្ងន់​ហួសប្រមាណ​៖ ការសិក្សា​មួយ​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Obstetrics & Gynecology ក្នុង​ខែមីនា ឆ្នាំ ២០០៥ បង្ហាញថា​ស្ត្រី​ដែល​លើស​ទម្ងន់​មានឱកាស​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ​។ ស្ត្រី​ណា​ដែលមាន​កម្ពស់​ខ្ពស់​ក៏មាន​ឱកាសល្អ​ដើម្បី​មានកូន​ភ្លោះ​ដូចគ្នា​។​

​    ​៣. បរិភោគ​ផលិតផល​ទឹកដោះគោ​៖ យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​លោក Gary Steinman ជា​វេជ្ជបណ្ឌិត​ម្នា​ក់នៅ Long Island Jewish Medical Center ស្ត្រី​ដែល​បរិភោគ​ផលិតផល​ទឹកដោះគោ ៥ ដង​ឬ​លើស​នេះ​ក្នុង​មួយថ្ងៃ​មានឱកាស​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ​ដូចគ្នា​។​

​    ​៤. នៅ​បន្ត​បំបៅកូន​៖ ប្រសិនបើ​អ្នក​នៅ​បន្ត​បំបៅកូន និង​ចង់បាន​កូនភ្លោះ អ្នក​មិនគួរ​ផ្អាក​បំបៅកូន​ទេ​។ យោងតាម​កា​សិក្សា​មួយ​បង្ហាញថា ស្ត្រី​ដែល​នៅ​បំបៅកូន​គឺមាន​ឱកាស​ខ្ពស់​ដល់​ទៅ ៩ ដង​ដែលថា​អាច​នឹងមាន​កូនភ្លោះ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់