adverise with khmeread Index

កីឡាករ Nadal៖ វា​មិនអាច​ទៅរួច​ទេ​ក្នុង​ការបំបាក់​កីឡាករ Djokovic ដែល​កំពុងមាន​ទម្រង់​លេង​ល្អ​

កីឡាករ​វាយ​តេ​ន្នី​ស Rafael Nadal បាន​សារភាពថា​កីឡាករ Novak Djokovic មិនអាច​បំបាក់​បាន​ស្រួលៗ​ទេ​នៅពេល​គាត់​កំពុង​លេង​តាម​វិធី​ដែល​គាត់​បាន​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង Doha​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​និយាយ​បន្ទាប់ពី​រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​ដោយ​លទ្ធផល ៦-១ និង ៦-២ ថា "​គ្មាន​នរណាម្នាក់​ដែល​ធ្លាប់​លេង​បែបនេះ​ទេ​។ រឿង​តែមួយគត់​ដែល​អ្នក​អាចធ្វើ​នោះ​គឺ​ផ្តល់​ស្នូរ​ទះដៃ​និង​អបអរសាទរ​ដល់​រូបគាត់​។ មានរឿង​ខ្លះ​ដែល​ខ្ញុំ​អាចធ្វើ​បានល្អ​ជាង​នេះ ប៉ុន្តែ​ការពិត​វា​ប្រហែលជា​មិនអាច​ទៅរួច​នោះទេ​ដើម្បី​បំបាក់​គាត់​ក្នុង​ទម្រង់​លេង​បែបនេះ​"​។​

​លោក​ក៏បាន​បន្តទៀតថា "​ប្រសិនបើ​អ្នក​ចង់តែ​បំបាក់​មនុស្ស​ម្នាក់​ឱ្យ​ទាល់តែ​បាន នោះ​អ្នក​នឹងមិន​រីករាយ​ទេ​។ ច្រណែនឈ្នានីស​គឺជា​រឿង​អាក្រក់​សម្រាប់​ជីវិត​។ វិធី​តែមួយគត់​ដែល​ខ្ញុំ​ដើរទៅ​មុខ គឺ​គោលដៅ​ដែល​ខ្ញុំ​ដាក់​ដោយ​ខ្លួនឯង​។ ប្រសិនបើ​អ្នកខកចិត្ត​ពីព្រោះ​មាន​គេ​ល្អ​ជាង​អ្នក អ្នក​គឺជា​មនុស្ស​ឆ្កួត​និង​វាយ​ឬ​ក​។ គាត់​ជា​កីឡាករ​ល្អ អ្នក​ត្រូវតែ​ទទួលយក​វា​និង​ធ្វើការ​ពង្រឹងសមត្ថភាព​របស់​អ្នក​ឲ្យ​ប្រសើរ​ជាង​នេះ​"៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់