adverise with khmeread Untitled 1

មិន​សរសើរ​មិនបាន​! ហាង​មួយ​នេះ​ទទួល​តែ​ជនរងគ្រោះ​ទឹក​អាស៊ីត​មក​ធ្វើការ​ប៉ុណ្ណោះ ហើយ​មួយថ្ងៃ​មាន​ភ្ញៀវ​ដល់​ទៅ ៥០០​នាក់​

    ​ជាទូទៅ មនុស្ស​ជាច្រើន​តែង​រំពឹង​ការស្វាគមន៍​ជាមួយ​ទឹកមុខ​រីករាយ និង​ស្រស់ស្អាត​របស់​បុគ្គលិក​នៅឯ​ភោជនីយដ្ឋាន ព្រោះនេះ​គឺ​ដើម្បី​ធ្វើឱ្យ​អារម្មណ៍​របស់​យើង​ស្រស់ស្រាយ​។ យ៉ាងណាក្តី មាន​ហាង​កាហ្វេ​តូច​មួយ​គឺ​ពោរពេញ​ទៅ​អ្នកបម្រើ​ដែលមាន​មុខ​មើល​មិន​យល់ ហើយ​ខ្លះទៀត ទើបតែ​ដុះ​សក់​ឡើងវិញ​ទេ​។​

​    ​ពិតណាស់ ហាង​កាហ្វេ​មួយ​នេះ​គឺ​ដំណើរការ​ដោយ​ជនរងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​។ ហាង Sheroes Hangout គឺជា​ហាង​មួយ​ដែលមាន​ការសហការ​គ្នា​រវាង​ជនរងគ្រោះ​ទឹក​អាស៊ីដ និង​មូលនិធិ​អង្គការក្រៅរដ្ឋាភិបាល Chhanv Foundation ប្រចាំ​ទីក្រុង​ដេលី​។​

​    ​ហាង​នេះ​មាន​ទីតាំងនៅ​ទីក្រុង Agra ហើយ​បាន​បើក​ឡើង​ដើម្បី​ផ្តល់នូវ​ក្តីសង្ឃឹម​ដល់​ជនរងគ្រោះ​ទឹក​អាស៊ីដ​ដើម្បី​ចេញមក​សាធារណៈ​ដោយ​បើកចំហ​។​

​    ​មាន​ភ្ញៀវទេសចរ​ជាច្រើន​បានមក​ទីក្រុង Agra ហើយ​បាន​ចូល​ហាង​កាហ្វេ​នេះ​ដោយសារ​ស្នាដៃ​សិល្បៈ​នៅក្រៅ​ហាង​ដែល​បាន​បង្កើតឡើង​ដោយ​អ្នក​រួចផុតជីវិត​ពី​ការ​ជះ​ទឹក​អាស៊ី​ម្នាក់​។ ហាង​កាហ្វេ​នេះ​ក៏មាន​កន្លែង​អាន​សៀវភៅ​ផងដែរ​។​

​    ​បច្ចុប្បន្ន ហាង​នេះ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយ​ទទួល​អតិថិជន​ក្នុង​មួយថ្ងៃ​ជាង ៥០០ នាក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់