adverise with khmeread Unnamed %281%29

ស្រវឹងស្រា​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ និង​រលីង​៣​កង់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​២​កង់ បាន​បាក់​ខ្ទិច​រាប​ដល់​ដី និង​៣​កង់​ទៀត​បាន​រលើង ដោយ​រថយន្ត​បង្ក​ម៉ាក​ NISSAN​ មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ហើយ​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ទៀត ទើប​រេ​ចង្កូត​ទៅបុករ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្ដង​។​

    ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០​ និង​២៥​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​២៧១ ទល់មុខ​និង​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ស្ថិត​ក្នុងភូមិ​១ ក្រុម​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។



    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក ​NISSAN ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X.2674 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា ហើយ​បើក​ក្នុង​ល្បឿន​លឿន ក៏​រេច​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់បែក​អស់​ចំនួន​២​កង់ ហើយ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​មុខ​ផ្នែក​ខាងឆ្វេង​ថែមទៀត​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​២​កង់​រួចហើយ រថយន្ត​បង្ក​បាន​បន្ត​ល្បឿន​ទៅមុខ​ថែមទៀត​ទាំង​រថយន្ត​ដាច់​កា​ឡែក​ង់​មុខ ដោយ​បើក​បាន​ប្រហែល​៥០​ម៉ែត្រ រថយន្ត​បង្ក​នោះបាន​បុក​របាំង​ថ្ម​បន្ថែមទៀត បណ្ដាល​ឱ្យរលើង​ចេញពី​គ្នា​ចំនួន​៣​កង់ ទើប​រថយន្ត​បង្ក​នោះ​កៀប​ជាប់​ជាមួយនិង​របាំង​ថ្ម​ទៅមុខ​លេង​រួច ​ចំណែក​អ្នកបើកបរ​គេច​បាត់។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​និង​ខ្លាច​បង្ក​គ្រោះថ្នាក់​បន្ថែមទៀត ហើយ​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​ជំ​នាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិ​យា​ល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់