adverise with khmeread 14646653 1141413825945491 1670403698 o

បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​រ៉ូយ៉ាល់​

    សៀមរាប ៖ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​បាន​ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​អង្គរ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦។​

    កម្លាំង​ការិយាល័យ​ប៉ូលិសអន្តោប្រវេសន៍ កម្លាំង​ការិយាល័យ​ប៉ូលិស​បច្ចេក​ទេ​វិទ្យាសាស្ត្រ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆ​ម​ឆ​រ័ត្ន ជា​វេជ្ជបណ្ឌិត​ពេទ្យ​អម​តុលាការ​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច្ឆ័យ​សព​ជនជាតិ​បរទេស​ខាងលើ​ដែល​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​រ៉ូយ៉ាល់។​

    បន្ទាប់ពី​ពិនិត្យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​បណ្ដាលមកពី​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​មាន​ជំងឺ​ប្រចាំកាយ​ទឹកនោមផ្អែម​ទៀតផង​។​

    លោក​វរ​ស​នី​យ៍​ទោ វ៉ាន់ រិ​ទ្ធ នាយការិយាល័យ​អន្តោប្រវេសន៍ ជា​តំណាង​លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍ ខេត្តសៀមរាប​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ Manansala Alexander Elim ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ហ្វីលីពីន មុខរបរ បុគ្គលិក Call Center នៅ​បុរី​ប្រឹម​ប្រិ​យ កាន់​លិខិតឆ្លងដែន លេខ ​5147454 ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ Marie fernando  មានមុខរ​បរជា​គ្រួ​បង្រៀន​ភាសា​អង់គ្លេស កាន់​លិខិតឆ្លងដែន លេខ ​ECO 510836​។​

    យោងតាម​ការបំភ្លឺ​ពី​ប្រពន្ធ សព​បាន​ឱ្យ​សមត្ថកិច្ច​ដឹងថា នៅវេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ដ៏​ដែល ប្តី​របស់គាត់​ដែលមាន​ជំងឺ​ប្រចាំកាយ ហើយ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទើប​ក្រុមគ្រួសារ បាន​ដឹក​យកមក​ព្យាបាល​នៅ​គ្លីនិក​ទេ​ព្យ​នាគ​ទេ​ព្យ តែ​ត្រូវបាន​គ្លីនិក មិនបាន​ទទួល​ទេ ពីព្រោះ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ទើប​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត ហើយ​ត្រូវបាន​ដឹក​បន្ត​មក​មន្ទីរពេទ្យ​រ៉ូយ៉ាល់​អង្គរ។ បន្ទាប់មក​បាន​ដាច់ខ្យល់​ស្លាប់​នៅពេល​មកដល់​បរិវេណ​មន្ទី​ពេទ្យ​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រងចាំ​ឯកសារ​ពី​ស្ថានទូត​ជាមុនសិន និង​ធ្វើការ​សម្រេច​តាម​ក្រោយ​៕

adverise with khmeread

មតិយោបល់