adverise with khmeread Unnamed

រថយន្ត​កាមរី​ ​(​បា​ឡែ​ន​) ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង​ខ្ទេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កាមរី ​(​បា​ឡែ​ន​) ​លឿន​ជ្រុល​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រង​ការខូចខាត​អស់​ចំនួន​៣​ផ្ទាំង កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែតុលា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​ទេសចរណ៍​ចាស់ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កាមរី ​(​បា​ឡែ​ន) ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2F-7768 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ​វង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​ចំនួន​៣​ផ្ទាំង ហើយ​រថយន្ត​បែក​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​ចំណុចកើតហេតុ​តែ​មិនបាន​ឃាត់​ម្ចាស់​រថយន្ត​នោះទេ​និង​ទំនាក់ទំនង​ទៅ​ប៉ូលិស​ជំនាញ​រាជធានី​មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់