adverise with khmeread 14610822 1081486088632972 127134435 n

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ស្លាប់​នៅនឹងកន្លែង ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ដោយសារតែ​គាត់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​រថយន្ត​បាន​បន្តដំណើរ​ទៅមុខ​បាត់​។​

    គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង៨ ​និង​៣០យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​៤ មុខ​អគ្គបញ្ជាការ​កងទ័ពជើងគោក ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ យ៉ាង សុង អាយុ​២៣ឆ្នាំ ស្នាក់​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ មាន​មុខរបរ​សន្តិសុខ ស្រុកភូមិ​ថ្មី ឃុំ​ត្រោក ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ស៊េរី​០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG-6849 ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិច​ទី​កើត ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុច​កើត​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ពណ៌​​មិន​ចាំ​ស្លាក​លេខ នៅ​ពីមុខ​ម៉ូតូ​រងគ្រោះ​ទិសដៅ​ស្របគ្នា ដោយសារ​នៅ​ជិត​កន្លែងកើតហេតុ មានទឹក​លិច​ផ្លូវ និង ​ងងឹត បានធ្វើឱ្យ​រថយន្ត​បាន​បន្ថយល្បឿន​ជាហេតុ ធ្វើឱ្យ​ម៉ូតូ​វ៉ា​ក់​អឺ ចាប់​ហ្វ្រាំ​មិនទាន់​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​បោក​ក្បាល នឹង​ទូ​កុងតឺន័រ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​នៅជាប់​នឹង​ម៉ូតូ​រងគ្រោះ​តែម្នាក់ឯង។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានមក​ដល់​ចំណុចកើតហេតុ និង​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​មើល និង​ធ្វើឯកសារ​ប្រគល់​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

 

adverise with khmeread

មតិយោបល់