adverise with khmeread Image1

រថយន្ត​ឡិច​ស៊ី​សជន​ជាតិចិន​រេ​ចង្កូត​ទៅបុក​កុងតឺន័រ​ខ្ទាតចូល​រោង​លក់​ខោអាវ​របួសធ្ងន់​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ដែល​បើក​ដោយ​ជនជាតិ​ចិន​មាន​គ្នា​២​នាក់ សង្ស័យថា​ស្រវឹង បាន​រេ​ចង្កូត​ទៅបុក​បញ្ឆិត​ជាមួយ​រថយន្ត​កុងតឺន័រ​បញ្ច្រាស់ទិស​គ្នា បណ្តោយ​វិល​៣​ទៅ​៤​ជុំ ខ្ទាតចូល​រោង​លក់​ខោរ​អាវ​នៅតាម​ផ្លូវ​បណ្តាលឱ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់ ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង៨​យប់​ថ្ងៃទី ថ្ងៃទី​៩ តុលា ២០១៦ ​នៅតាម​បណ្តោយ​ផ្លូវ​ខាងត្បូង​រង្វង់​មូល​ចោមចៅ​ជាង​១០០​ម៉ែត្រ មុខ​បុរី​ប៊ុនហួរ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-9780 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ រួមជាមួយ​មិត្តភក្តិ ធ្វើដំណើរ​ចេញពី​រង្វង់​មូល​ចោមចៅ តាម​បណ្តោយ​ផ្លូវជាតិ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

    រីឯ​រថយន្ត​កុងតឺន័រ​ក្បាល​​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ 3A-5243 ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស​ បាន​រ៉េ​ចង្កូត​មក​ទ្រូងផ្លូវ ធ្វើឱ្យ​រថយន្ត​កុងតឺន័រ​រេ​ក្បាល​រថយន្ត​មក​ស្តាំ​ដៃ​ដើម្បី​គេច​ពី​រថយន្ត​ឡិច​ស៊ី​ស​។​

    តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ទៅបុក​បញ្ឆិត​នឹង​ក្បាល​កុងតឺន័រ បណ្តាល ឡិ​ស៊ី​ស វិល​៣​ទៅ​៤​ជុំ​ខ្ទាត​ចូលក្នុង​រោង​លក់​ខោអាវ​នៅតាម​ចិញ្ចើមផ្លូវ ទើប​ឈប់​បណ្តាល​ជនជាតិ​ចិន​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​ភ្លាម រីឯ​ម្នាក់ទៀត​រងរបួស​ស្រាល។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​ជនជាតិ​ចិន​នៅឡើយ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ទៅ​សម្រួល​ចរាចរណ៍ និង​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់