adverise with khmeread 14672821 1141458142607726 999828002 o

នៅ​កន្លៀត​ណា​ក៏​លក់​ថ្នាំញៀន​...​តែ​រត់​មិន​រួច​ពី​ខ្នោះ​ប៉ូលិស ​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវបាន​ប៉ូលិស​បង្ក្រាប​ពាក់ព័ន្ធ​ការជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​កាលពី ថ្ងៃទី​០៩​ តុលា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​៧​ព្រឹក​នៅ​ចំណុច​ផ្លូវលំ ភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ព​ញ​ឮ ខេត្តកណ្តាល ដកហូត​ថ្នាំញៀន​២២​កញ្ចប់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ាត់ ​រ៉ូ​សាលី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។ វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​២២​កញ្ចប់​១៧​តូច​.០៤​កញ្ចប់​ធុន​មធ្យម និង​០១​ក​ញ្ចា​ប់​ធំ, ​ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក ​Nokia ​អ៊ិន​ចុច​ពិល, ​ក្រ​បូ​ប​០១, ​លុយ​៥​ម៉ឺន​រៀល និង​ថង់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្ម​ភា​ពេ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ។​ បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​កំពង់​លួង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​វត្ថុតាង​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់