adverise with khmeread Cuweu31xgauxbzb

James Rodriguez បដិសេធសំណើផ្ទេររបស់ក្លឹប Inter Milan

          កាល​ពីរដូវ​ក្តៅក្លឹប Inter Milan ​បាន​យល់​ព្រម​ផ្តល់​ប្រាក់​៧៦​លាន​ផោន​ដល់​ក្លឹប Real Madrid​ ដើម្បី​ផ្ទេរ​កីឡាករ James Rodriguez ប៉ុន្តែ​ការ​ព្យា​យាម​របស់ពួកបាន​បរាជ័យ​។

          ខ្សែបម្រើ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះបាន​ច្រាន​ចោល​ការ​តាមប្រម៉ាញ់របស់ក្លឹប​ Inter Milan ដោយ​សម្រេច​ចិត្ត​បន្ត​អនាគតនៅ​ពហុកីឡាដ្ឋាន Bernabeu ហើយ​បាន​សុំគ្រូបង្វឹក​ Zinedine Zidane ដើម្បីឲ្យខ្លួន​មាន​ឱកាស​លេងបាន​ច្រើន​។ 

          Rodriguez ​ត្រូវចំណាយ​ពេល​ច្រើន​នៅ​រដូវ​កាល​ឆ្នាំ​២០១៥​និង​២០១៦​នៅ​អង្គុយ​មើលដោយសាររបួស​និង​បញ្ហា​​ឥរិយាបថ​មិនសួវល្អ ៕

adverise with khmeread

មតិយោបល់