adverise with khmeread 3934e91300000578 0 image a 52 1475906155795

អ្នកជិះរថយន្ត Ferrari តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​នេះ​ច្បាស់​ជា​ញាក់សាច់​! គ្រាន់តែ​ភ្លៀង​មួយ​មេ ត្រូវ​ចំណាយ​ជួសជុល ៨០.០០០ ដុល្លារ​

    ​ពួក​អ្នក​ស្រឡាញ់​រថយន្ត​ច្បាស់​ជា​មិន​ដាច់ចិត្ត​ឃើញ​រថយន្ត Ferrari តម្លៃ​ជាង ៦០ ម៉ឺន​ដុល្លារ​នេះ​ត្រូវ​លិច​ក្នុង​ជំនន់​ទឹកភ្លៀង​ទេ​។ 

​    ​រថយន្ត​ស្ព័​រ​ដ៏​ប្រណិត​នេះ​បាន​លិច​នៅ​កណ្តាលផ្លូវ Ngam Wong Wan ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​សប្តាហ៍​មុន​។ 

​    ​រូបភាព​រថយន្ត Ferrari California ខូច​ដោយសារ​ទឹកជំនន់​នេះ​ត្រូវបាន​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ​ទី ៤ តុលា ២០១៦ កន្លងទៅនេះ​ដោយ​ទស្សនា​វ​ដ្តី​រថយន្ត Evo Magazine Thai Edition​។ ទស្សនា​វ​ដ្តី​នេះ​ព្យាករណ៍​ថា ការជួសជុល​អាច​ចំណាយ​ដល់​ទៅ ៨០.០០០ ដុល្លារ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់