Fba318c8e0e249598491473d7671f373

Jose Mourinho គ្រោងផ្តល់កិច្ចសន្យាថ្មីដល់ Juan Mata ក្រោយពេលឃើញលេចធ្លោនៅបិសាចក្រហម

          កិច្ច​សន្យា​របស់ខ្សែបម្រើ​ Juan Mata ជាមួយនឹង​ពហុកីឡាដ្ឋាន Old Trafford នឹងផុតកំណត់​នៅ​ដំណាច់​រដូវ​កាល​ក្រោយ។ ប៉ុន្តែ​កីឡាករ​អេស្ប៉ាញ​រូបនេះ​បាន​ក្លាយជា​ផ្នែកដ៏សំខាន់​នៅក្នុងផែន​ការ​របស់​លោក Jose Mourinho បន្ទាប់ពី​មាន​ការ​បារម្ភ​ពីថា ខ្លួន​នឹង​ត្រូវ​លោក Mourinho បោះបង់ចោល​ជា​លើក​ទី​២។​

​          អតីត​អ្នក​ចាត់ការ​ក្លឹប​ Chelsea រូបនេះ​បាន​លក់​ Mata មកឲ្យ​​ Man Utd ​កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​៣៨​លាន​ផោន​នៅក្នុងអាណត្តិ​ទី​២​ដែល​លោកដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

          កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះបានបង្ហាញមុខ​ជាប្រចាំនៅ​ក្នុងក្រុមជម្រើស​នៅ​រដូវ​កាល​នេះ ហើយ​ឥឡូវនេះ​​ Mata គ្រោងទទួល​បាន​រង្វាន់​ជាមួយនឹង​កិច្ច​សន្យា​ថ្មីដែលធ្វើឲ្យ​កីឡាករ​រូបនេះបន្ត​នៅ​ពហុកីឡាដ្ឋាន Old Trafford រយៈ​ពេល​បួន​ឆ្នាំ​ទៀត៕

មតិយោបល់