adverise with khmeread Jt 40140659   09 10 2016   uae transportation

អ្នកជំនួញ​ឥណ្ឌា​ម្នាក់នេះ​ដៃ​ទូលាយ​ណាស់​ហ៊ាន​ជះ​លុយ​ទិញ​ស្លាក​លេខ​ឡាន​ពី​ឌុយ​បៃ​តម្លៃ ៩ លាន​ដុល្លារ​

    ​អ្នកជំនួញ​ឥណ្ឌា​ម្នាក់​បាន​ជះ​លុយ ៩ លាន​ដុល្លារ​ទៅលើ​ការដេញថ្លៃ​ទិញយក​ស្លាក​លេខ​រថយន្ត​មួយ​ក្នុង​ទីក្រុង​ឌុយ​បៃ​។​

​    ​លោក Balwinder Sahani គឺជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌុយ​បៃ បាន​ចំណាយ​ប្រាក់ ៣៣ លាន​លុយ​អារ៉ាប់​លើ​ស្លាក​លេខ "D5" ក្នុងការ​ដេញថ្លៃ​មួយ​រៀបចំ​ដោយ​អាជ្ញាធរ​ចរាចរណ៍​ផ្លូវគោក​។ នេះ​បើ​យោងតាម​វេ​ប​សាយ Gulf News Daily ចេញផ្សាយ​កាលពី​ថ្ងៃទី ៩ ខែតុលា​។​

​    ​គាត់​និយាយថា "​ខ្ញុំ​បាន​ប្រមូលបាន ១០ ស្លាក​លេខ​ហើយ ហើយ​ខ្ញុំ​កំពុង​ស្វែងរក​ស្លាក​លេខ​បន្ថែមទៀត​។ វា​គឺជា​ចំណង់​ចំណូលចិត្ត​មួយ​។ ស្លាក​លេខ​ទាំងនោះ​នឹង​ប្រើ​ទៅលើ​រថយន្ត Rolls-Royces របស់ខ្ញុំ​"​។​

​    ​តាម​ប្រភព​ដដែល​បានឱ្យដឹងថា មាន​អ្នកដេញថ្លៃ​ច្រើនជាង ៣០០ នាក់​បាន​ចូលរួម​កាលពី​ថ្ងៃ​សៅរ៍​ក្នុងការ​ដេញថ្លៃ​នោះ ដែល​រៀបចំ​រៀងរាល់ ២ ខែម្ដង​។ ហើយ​នៅមាន​ស្លាក​លេខ​ពិសេស ៨០ ទៀត​ទុក​សម្រាប់​ផ្ដល់ជូន​។​

​    ​ការដេញថ្លៃ​ស្លាក​លេខ​រថយន្ត​ពិសេស​បានក្លាយ​ជាការ​ពេញនិយម​មួយ​ក្នុង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដោយ​អ្នករៀបចំ​ការដេញថ្លៃ​កើប​លុយ​កប់ៗ​ពពក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់