កីឡាករសញ្ជាតិប្រេស៊ីល Philippe Coutinho មានទម្រង់លេងល្អនៅរដូវកាលនេះ ដែលធ្វើឲ្យគ្រូបង្វឹកនៅពហុកីឡាដ្ឋាន Nou Camp ចំណាប់អារម្មណ៍ ។
ប៉ុន្តែឥឡូវនេះក្លឹប Liverpool អាចនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើរូបនេះដើម្បីរារាំងការតាមចែចង់របស់ក្លឹប Barcelona ដោយផ្តល់កិច្ចសន្យាថ្មីដែលប្រសើរជាងមុនដល់ Philippe និង Adam Lallana ផងដែរ។ គ្រូបង្វឹកក្លឹបហង្សក្រហមលោក Jurgen Klopp បានប្តេជ្ញាបន្តអនាគតរបស់លោកនៅពហុកីឡាដ្ឋាន Anfield រហូតដល់ឆ្នាំ២០២២ ហើយលោកចង់ឃើញកីឡាករសំខាន់របស់ក្លឹបទទួលបានរង្វាន់ដូចគ្នា។
Philippe វ័យ២៤ឆ្នាំដែលទើបនឹងត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលវិញហើយពាលនេះ Philippe បានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមនៅក្របខណ្ឌ PL៕
