adverise with khmeread Image6

ស្លាប់​២​នាក់ និង​របួសធ្ងន់​២​នាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្សាច់កណ្ដាល​ (មានវីដេអូ)

    កណ្តាល ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​២​នាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៩ ​តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​កន្លះ​ព្រលប់ នៅលើ​ផ្លូវ​បេតុង​ 7NG​ ផ្លូវ​ឆ្ពោះទៅកាន់​ភូមិ​ព្រែក​លួង ចំណុច​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាលដោយសារតែ​បើក​លឿន​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HondaC125​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FQ-0946​ បើកបរ​ដោយ​ឈ្មោះ ​សឿន​ ប៊ុន​នឿន​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​រកា​ទី​១ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល។ រួម​ដំណើរម្នាក់ទៀត​ឈ្មោះ ​រី​ ធា​រី​ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ស្លែង ​ឃុំ​ជី​បោល​ ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម ជា​កម្មសិទ្ធិ​ឈ្មោះ ​ធា​រី។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​មក​បុក​ជាមួយ​ម៉ូតូ​ម៉ាក ​Honda​ ធន់​C125 (08)​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AC-4145​​ បើកបរ​ដោយ​ឈ្មោះ​ លន់ ​សុខ​លាង​ ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​រាប​ ​ឃុំ​រាប​ ស្រុក​ពារាំង ខេត្តព្រៃវែង រួម​ដំណើរជាមួយបុរសម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ។​

    ក្នុងករណីនេះ​បណ្តាលឱ្យ​រងគ្រោះ​៤​នាក់​ក្នុងនោះ​ស្លាប់​អ្នក​បើ​បរ​ម៉ូតូ​ពីរ​នាក់​ប្រុស​និង​របួសធ្ងន់​២​នាក់ ​(​អ្នករួមដំណើរ​ម៉ូតូ​ទាំងពីរ​)។ ​ខូចខាត​សម្ភារៈ​ម៉ូតូ​២​គ្រឿង​ខូចខាត​ធ្ងន់​។​ មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បង្ក​បើក​ល្បឿន​លឿន​មិន​ប្រកាន់​ស្តាំ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​​អាកាសធាតុ​មេ​យ​កំពុង​ភ្លៀង​ខ្លាំង។​

    ចំណែក​សព​អ្នកបើកបរ​ម៉ូតូ​ទាំង​ ត្រូវបាន​សម​ត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​រីឯ​វត្ថុតាង​ទាំង​ពីរគ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក៕

 

adverise with khmeread

មតិយោបល់