adverise with khmeread Unnamed %281%29

ឃាត់​ក្មេងប្រុស​ម្នាក់​ជាមួយ​ថ្នាំញៀន​២៤​កញ្ចប់​នៅ​ខណ្ឌទួលគោក​

    ភ្នំពេញ ៖ ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១១​ និង​២៥​នាទី​យប់​នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុមទី​១០៦ ភូមិ​២៣ សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដកហូត​ថ្នាំញៀន​២៤​កញ្ចប់​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​ខណ្ឌទួលគោក​សហការ ជាមួយ​កម្លាំង​ប៉ូលិស​កង​អន្តរា​គមន៍​ពិសេស​ និង​កម្លាំង​ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ល្បាត​ជួប ប្រទះ​ជនសង្ស័យ​ម្នាក់​ជា​អ​នីតិជន​កំពុង​ឈរ​លក់​គ្រឿងញៀន​ក៏​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​និង​ឆែក ត្រួតពិនិត្យ​ខ្លួន​រកឃើញ​ក្រាម​ពណ៌ស​ថ្លា ដែល​សង្ស័យ​ជា សារជាតិ​ញៀន​ចំនួន​២៤​ថង់​តូច​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ បាន សុខ​គឿន ហៅ គឿន ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​ពុំ ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​មុខ វត្ត​នាគ​វ័​ន្ត ផ្លូវ​លេខ​១៣២ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាង​ដែល​បាន​ចាប់យក​មាន​ ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​ជា សារជាតិ​ញៀន​ចំនួន​២៤​ថង់​តូច,​ ​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ (​ម៉ាក Nokia ​ពណ៌ ខ្មៅ​និង​ម៉ាក ​Sony​ ពណ៌​ស​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី សាកសួរ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់