adverise with khmeread Unnamed %282%29

សាហាវ!!! កំពុងផឹកស៊ីជួបជុំមិត្តភក្ដិសុខៗជនដៃដល់ចូលទៅកាប់រងរបួសធ្ងន់ម្នាក់

​    ​ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ជួបជុំ​មិត្តភក្ដិ ផឹកស៊ី ត្រូវបាន​ជនដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃចូលទៅ​កាប់ បណ្តា​ល្យ​រងរបួស​ធ្ងន់​ម្នាក់ ហើយ​ជនបង្ក​រត់គេចខ្លួន​បាត់ ។​

​    ​អំពើហិង្សា​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    ​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​មិត្រ​ភក្ដិ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ​។ យ៉ាងណាក៏ដោយ​ប៉ូលិស​នៅ​មិនទាន់​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​និង​មូលហេតុ​នៅឡើយ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ​៕
 

adverise with khmeread

មតិយោបល់